ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ជួល និង​ម្ចាស់ផ្ទះ ឈ្លោះ​គ្នា​បែកផ្សែង ក្រោយពេល​បញ្ចប់ កុងត្រា មុន​កំណត់ បង់លុយ​១០ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ ជម្លោះ ពាក្យសម្តី គ្នា​បែកផ្សែង​រវាង​អ្នក​ជួល​ផ្ទះ​និង​ម្ចាស់ផ្ទះ ក្រោយពី​សុះ​ស្រួល គ្នា បញ្ចប់​កុងត្រា​មុន​ពេល​កំណត់ ដោយ​ភាគី បង់លុយ​ចំនួន​១០​ម៉ឺន​ដុល្លារ ជា​ការ​ប៉ៈ​ប៉ូវ ដល់ពេល​រុះរើ បែរជា​បង្ក​ការខូចខាត​បាក់បែក​ផ្ទះសម្បែង ក្លាយជា​ទំនាស់ ប្តឹង​សមត្ថកិច្ច​អាជ្ញាធរ ចុះទៅ​អន្តរាគមន៍

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១៩​ម្សិលមិញ នៅ​ចំណុច​ផ្ទះ​លេខ​៣ ផ្លូវ​ព្រះ​ន​រោ​ត្ដម ស្ថិតនៅ​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

លោក ឌី សុផល​ប្រធាន​ការិយាល័យ អន្តរ​វិស័យ​ខណ្ឌចំការមន​បាន​ឲ្យ​ដឹង​ថា ក្រោយពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ​មាន​ទំនាស់​រវាង​ម្ចាស់ផ្ទះ​និង​អ្នក​ជួល​ផ្ទះ​ដោយ​ប្រកែក​មិន​ឲ្យ​រុះ​រើស​ឥវ៉ាន់​ចេញ​ដោយសារ​ពេល​រើស​ផ្ទះ​តាម​កិច្ចសន្យាជួល​ភាគី​ម្ចាស់ផ្ទះ​គឺ លោក ស្រៀ​ង ទី​តូ និង​ភាគី​អ្នក​ជួល​ផ្ទះ​គឺ លោកស្រី រស់ ដា​រ៉ា កាន់​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​លេខ ០១០៣៧៥៥៤៦ ។ តែ​ពេល​រុះ​រើស​ធ្វើ ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​បង្អួច​កញ្ចក់​បែក​និង​ទ្វារ​ឈើ និង​ខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងទៀត​។

លោក​បន្ត​ថា ក្រោយមក​ក៏បាន​ផ្អាក​ការ​រុះរើ ​រង់ចាំ បង្កើត​គណៈ​កម្ម​ការ​មាន​អភិបាលរង​និង​មន្ត្រី​ជំនាញ​សាលា​ខណ្ឌ​សម្របសម្រួល​ម្ដងទៀត​ រក​ដំណោះស្រាយ​ណាមួយ​អោយ​ភាគី​ទាំងសងខាង​ដើម្បី​បញ្ចប់រឿង​ហើយ​អាជ្ញាធរ​មិន​ចង់​ឲ្យ​ភាគី​ខាង​ណា​ឈ្នះ​ឬក៏​ចាញ់​នោះ​ទេ គឺ​ចង់​ឲ្យ​ស្មើគ្នា​ដោយសារ​សុទ្ធតែ​ប្រជាពលរដ្ឋ​ខ្មែរ​ដូចគ្នា។

ជាមួយគ្នា​នោះ​ដែរ​ យើង​ឃើញ​មានការ​អន្តរាគមន៍​ពី​មន្ត្រី​ប៉េអិម​ខណ្ឌចំការមន​និង​ប៉េអិម​រាជធានី​ភ្នំពេញ​ដែល​បាន​ចុះ​មក​ទីតាំង​ទំនាស់​នោះ​ផង​ដែរ​ទោះ​យ៉ាងណា​ភាគី​ម្ចាស់ផ្ទះ​និង​អ្នក​ជួល​មិនទាន់​ឯកភាព​គ្នា​នៅឡើយ​ទេ។

គួរ​បញ្ជាក់​ថា ភាគី​ម្ចាស់ផ្ទះ​លោក​សៀង ទី​តូ បាន​យល់ព្រម​សង​សំណង់​ទឹកប្រាក់​រួម​ចំនួន១០ម៉ឺន​ដុល្លារ​ដើម្បី​បញ្ចប់​កុងត្រា​មុន​ពេល​កំណត់​និង​ការ​ចំណាយ​ទិញ​ ឬ​ សម្ភារៈ​ដែល​រៀបចំ​សាងសង់​ក្នុងផ្ទះ​ហើយ​ភាគី​អ្នក​ជួល​ឈ្មោះ​លោកស្រី​រស់ ដា​រ៉ា​ក៏បាន​យល់ព្រម​តាម​សំណើ​របស់​ម្ចាស់ផ្ទះ​ប៉ុន្តែ​អ្វី​ដែល​បង្ក​ជា​ជម្លោះ​នេះ​គឺ​ដោយសារ​ភាគី​អ្នក​ជួល​ផ្ទះ​ពេល​មក​អីវ៉ាន់​បែរជា​ធ្វើការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​លោក សៀង ទី​តូ​ម្ចាស់​ដី​និង​ផ្ទះ​ថ្មី​ទៅវិញ ទើប​ម្ចាស់ផ្ទះ​ឃាត់​ផ្អាក​ការ​រុះរើ​រង់ចាំ​ដោះស្រាយ​គ្នា​សិន៕
ឌួង​វិ​រះ​ជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114