ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ខ​.​ម បុក​ម៉ូតូ​នៅ​ស្រុក​ក្រឡាញ់​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​របួស​ម្នាក់

សៀមរាប ​៖ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខ​.​ម បោះពួយ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ម៉ូតូ​ឌ្រី​ម​សង់​នៅ​ស្រុក​ក្រឡាញ់​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅ​នឹងកន្លែង​និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​។ ឯ​អ្នក​បង្ក​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​ស្រុក​ក្រឡាញ់​ដើម្បី​បន្ត​នីតិវិធី​។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ​ខែមិថុនា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ភូមិ​ទម្លាប់ ស្ថិតនៅ​ភូមិ​គំរូ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​។

លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់ បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ រថយន្ត​ម៉ាក នីសា​ន់ ណា​វ៉ា​រ៉ា ពណ៌​ទ្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02.2-1037 បើកបរ​ដោយ​ឈ្មោះ​លី ចិន្តា ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​មួយ ឃុំ​ព្រះ​ពន្លា ស្រុកសិរី​សោ​ភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​។ បាន​បុក​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1A-6589 បើកបរ​ដោយ​ឈ្មោះ ឆប សា​វ៉​ត ​ភេទ​ប្រុស អាយុ៤៩ឆ្នាំ​ស្លាប់ និង​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ ក្លាយ ប៉យ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រង​របួស​ធ្ងន់ រស់នៅ​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ជាមួយគ្នា បើក​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​។ ចំណែក​ម៉ូតូ​ខូចខាត​ធ្ងន់​១​គ្រឿង​និង​រថយន្ត​ខូចខាត​ស្រាល​១​គ្រឿង​។

លោក​វរសេនីយ៍ឯក ជី បេង​ជន បញ្ជាក់​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​តៃកុង​រថយន្ត និង​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការ​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114