ព័ត៍មានទាន់​ហេតុការណ៏
Search

ដួង ម៉ានិច ធ្លាយ​ដំណឹង​មាន​មន្ត្រី​ផ្កាយ​ពីរ​តាម​ថ្ពក់​បេះដូង

ភ្នំពេញ ៖ ស្រប​ពេល​ដែល​អាជីព​សិល្បៈ​កំពុង​តែម​មាន​ភាព​មមាញឹក​អាច​ក្តោប​បាន​ទីផ្សារ​សម្ដែង​ច្រើន​ ​ពិសេស​គ្រប់​តំណែង​ជា​តួឯក​ស្ទើរ​គ្រប់​រឿង​នោះ​ តារា​ស្រី​រាង​តូច​ច្រឡឹង​ កញ្ញា ដួង ម៉ា​និ​ច ថ្មីៗ​នេះ​ ក៏​ស្រាប់តែ​មានការ​បង្ហើប​ម​កថា​ នាង​មិន​ត្រឹមតែ​ឡើង​កូដ​ខ្លាំង​លើ​វិស័យ​សិល្បៈ​ដែល​អាច​រកចំណូល​បាន​ខ្ពស់​នោះទេ ​ពោល​គឺ ​បច្ចុប្បន្ន ម៉ា​និ​ច មាន​បុរស​ជាច្រើន​កំពុង​តាម​ប្រមាញ់​យក​បេះ​ដូង​យ៉ាង​ប្រកៀកប្រកិត​។​

​ប្រភព​ខ្សឹបខ្សៀវ​ចេញពី​រង្វង់​អ្នក​សិល្បៈ​រួម​អាជីព​បាន​និយាយ​ថា​ ស្រី​ស្រស់ ដួង ម៉ា​និ​ច មួយ​រយៈ​នេះ​ហាក់​មាន​យីអ៊ុន​ខ្ពស់​មិនធម្មតា​ឡើយ​ ទាំង​ភាព​ហ៊ឺហា ​នៃ​ការប្រើប្រាស់​សម្ភារៈ​ថ្លៃៗ​ និង​ការ​តុបតែង​ខ្លួន​សិច​ស៊ី​របៀប​យុវវ័យ​ហៃ​សូ ​ទើប​ធ្វើ​ឲ្យ​ប្រុសៗ​មួយចំនួន​កាន់តែ​ដាក់ចិត្ត​លង់​ស្នេហ៍​លើ​នាង​ខ្លាំង​។ ​ម្យ៉ាងទៀត ក្នុង​ចំណោម​បុរស​ទាំងនោះ​មាន​ទាំង អាណិកជន​ក្រៅ​ស្រុក អ្នកជំនួញ និង​មន្ត្រី​ថ្នាក់​ធំ​ជា​ដើម​។​

​ប្រភព​ដដែល​បាន​លើក​ឡើង​ទៀត​ថា ​អំឡុង​ពេលដែល​ កញ្ញា ដួង ម៉ា​និ​ច កំពុង​មាន​បុរស​ជាច្រើន​កំពុងតែ​ចោមរោម​តាម​ស្រលាញ់​នេះ​ដែរ​ ក៏​ស្រាប់តែ​លេច​មុខ​មន្ត្រី​ផ្កាយ​២​ម្នាក់ទៀត​ បាន​ចូលខ្លួន​មក​ប្រជែង​ស្នេហ៍​ចង់​ថ្ពក់​យក​បេះដូង​តារា​ស្រី​រាង​មាន់​ចែ​ កញ្ញា ដួង ម៉ា​និ​ច ផង​ដែរ​។ ​ប៉ុន្តែ​ភាគរយ​ នៃ​ជម្រើស​របស់​តារា​សម្ដែង​ កញ្ញា​ដួង ម៉ា​និ​ច គេ​នៅ​មិនទាន់​ដឹងថា នាង​នឹង​បើក​សញ្ញា​ភ្លើង​ខៀវ​យក​បុរស​ម្នាក់​ណា​ធ្វើ​គូ​អនាគត​នៅឡើយ​ទេ ​ខណៈ​មាន​ប្រភព​ខ្លះ​ថា​ ដាក់​ការ​សន្និដ្ឋាន​ថា ​អាច​ជា​មន្ត្រី​ផ្កា​២ ​ហើយ​ព្រោះ​កន្លងមក ​ឮ​ថា​លោកធំ​ម្នាក់​នេះ​ពីក្រោយ​ នៃ​ភាព​ហ៊ឺហា ដួង ម៉ា​និ​ច។​

​តារា​ស្រី​ចង្កា​ស្រួច​ កញ្ញា ដួង ម៉ា​និ​ច នៅ​រសៀល​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៩ ​កម្ពុ​ជាថ្មី​មិនទាន់​អាច​ធ្វើ​ការ​ទំនាក់ទំនង​ ដើម្បី​សូម​ការ​បកស្រាយ​បាន​នៅឡើយ​ទេ ​ជុំវិញ​ព័ត៌មាន​លេចឮ​ខាងលើនេះ​។​ដូច្នេះ​កម្ពុជា​ថ្មី​ នឹង​ស្វែងរក​ការ​បំភ្លឺ​ស្រាយ​ចម្ងល់​មហាជន​ពី​សាមីខ្លួន​ កញ្ញា ដួង ម៉ា​និ​ច នៅ​ពេល​ក្រោយ​ដើម្បី​បាន​ដឹង​កាន់​តែ​ច្បាស់​នូវ​ព័ត៌មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​មន្ត្រី​ផ្កាយ​ពីរ​ខាង​លើ​នេះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114