ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ បាននិងកំពុង​បន្ត​ការងារ​ថែ​ទាំ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ប្រវែង​ជាង​២០០​គីឡូម៉ែត្រ​

​ភ្នំពេញ ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ បាននិងកំពុង​បន្តការងារ​ថែទាំ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦២ ប្រវែង​ជាង​២០០​គីឡូម៉ែត្រ ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​។​

មន្ត្រី​ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​​២០១៩​នេះ ក្រុមការងារ​ថែទាំ​ផ្លូវថ្នល់​ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​បន្ត​ការងារ​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ប្រវែង 201,56km ចាប់ពី គីឡូម៉ែត្រ 36+200 ដល់ គីឡូម៉ែត្រ 237+760 និង​សម្អាត​រុក្ខជាតិ​សង្ខាង​ផ្លូវ​(​កាត់​ស្មៅ​) ផង​ដែរ​។

ចំពោះ​លទ្ធផល​ក្នុង​ថ្ងៃទី​២៦ មិថុនា​២០១៩​នេះ​រួមមាន បាញ់​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ និង​ស្រុត​ចន្លោះ គីឡូម៉ែត្រ 134+000 ដល់​គីឡូម៉ែត្រ 139+000 ស្មេ​ី 300m2។ សម្អាត​រុក្ខជាតិ​សង្ខាង​ផ្លូវ​(​កាត់​ស្មៅ​) បាន 5​គីឡូម៉ែត្រ​។​

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​បាន​សូមឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​គ្រួសារ​អ្នក និង​អ្នកដទៃ ហើយ​បើ​ស្រវឹង​កុំ​បើកបរ សូម​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព ដាក់​កញ្ចក់​មើល​ក្រោយ និង​បើកបរ​រថយន្ត ​ត្រូវ​ពាក់​ខ្សែក្រវាត់ កុំ​ដឹក​សំពីងសំពោង ឬ ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ឲ្យ​សោះ​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114