ព័ត៍មានទាន់​ហេតុការណ៏
Search

ឆៃ លីដា​ឡែ​ន និង​អតិថិជន​ម្នាក់ ​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​សេវាកម្ម​ដឹក​អ្នកដំណើរ​របស់​ក្រុម​ហ៊ុន ពង្ស​សុវណ្ណ ដឹក​អ្នកដំណើរ​

​ភ្នំពេញ ​៖​ បន្ទាប់ពី​មានការ​បង្ហោះ​ចែករំលែក ​និង​រិះគន់​យ៉ាង​ចាស់ដៃ​លើ​សេវាកម្ម​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ពង្ស សុវណ្ណ ដឹក​អ្នកដំណើរ​ពី​សំណាក់​អតិថិជន​ម្នាក់ ​ដែល​បង្ហាញ​ការហួសចិត្ត​ខ្លាំង​ចំពោះ​សម្តី​ដ៏​គឃ្លើន​ និង​ច្រឡើសបើស​របស់​តៃកុង​ឡាន ​ក្រុមហ៊ុន​មួយ​នេះ, ​ តារា ចម្រៀង​ស្រី​ អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​មិន​សំចៃ​មាត់​។​

​តាមរយៈ​ខ្លឹមសារ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​និង​វីដេអូ​ព្រមទាំង​សម្រង់​សម្តី​របស់​អតិថិជន​ម្នាក់​ដែល​បាន​ទម្លាយ​ការរិះគន់ ​និង​បង្ហាញ​រឿង​មិន​សប្បាយចិត្ត​លើ​បុគ្គល​ដែលជា​អ្នកបើកបរ​នោះ ​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​រៀបរាប់ថា​ សូម​បងប្អូន​ជួយ​អាន​ដល់​ចប់​ ទើប​បងប្អូន​នឹង​ដឹង​រឿង​ពិត ​ហើយ​ក្តៅ​ចិត្ត​នឹង​តៃកុង​ឡាន​ក្រុមហ៊ុន ពង្ស សុវណ្ណ ដឹក​អ្នកដំណើរ​។

​តារា​ស្រី​ចូលចិត្ត​ការតុបតែង​ខ្លួន​បែប​ស៊ិ​ច​ស៊ី​ អ្នកនាង ឆៃ លីដា​ឡែ​ន បាន​បន្តទៀតថា​ ថោកទាប​ណាស់ អញ្ចឹង​តើ​បាន​ចេះតែ​សំបូរ​គ្រោះថ្នាក់​ណាស់​ ដោយសារតែ​តៃកុង​ឡាន​ចរិត​ឈ្លើយ​អញ្ចឹង​អី​។ តោះ​ជួយ​ស៊ែរ​ឲ្យ​​ក្រុមហ៊ុន​បានឃើញ​វីដេអូ​នេះ ហើយ​ឲ្យ​បងប្អូន​យើង​បានឃើញ ​កុំ​ជិះឡាន​នេះ​ទៀត​។​

​សូម​ជម្រាបជូន​ថា ការផ្ទុះ​ប្រតិកម្ម​របស់​តារាចម្រៀង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តបាត់ដំបង​អ្នកនាង ឆៃ លីដា​ឡែ​ន ខាងលើនេះ​បានធ្វើ​ឡើង​ស្របពេល​ដែលមាន​ម្ចាស់​Account Fa cebook មួយ​មាន​ឈ្មោះថា Chhorm Channet បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ​រៀបរាប់​ពី​រឿងរ៉ាវ​ជាក់ស្តែង​ដែល​ខ្លួន​បាន​ជួប​អំឡុងពេល​ធ្វើដំណើរ​តាមរយៈ​រថយន្ត​ក្រុងមា​ន​ឈ្មោះ ពង្ស សុវណ្ណ ដឹក​អ្នកដំណើរ​ដើម្បី​ឆ្ពោះ​ទៅកាន់​ខេត្តកំពង់ធំ​។​

​ប្រភព​បាន​បញ្ជាក់ថា ​អំឡុង​ពេលដែល​ខ្លួន​កំពុង​ជិះ​រថយន្ត​របស់​ក្រុមហ៊ុន​មួយ​នេះ ​បែរជា​ជួប​នូវ​រឿងរ៉ាវ​ដ៏​ហួសចិត្ត​ខ្លាំង​ ព្រោះ​ប៉ះចំ​តៃកុង​ឡាន​ស​ម្តី​ឈ្លើយ​ គ្មាន​ការគោរព​សិទ្ធិ​ដល់​ភ្ញៀវ​ដែល​បាន​ជ្រើសរើស​ធ្វើដំណើរ​តាមរយៈ​សេវាកម្ម​របស់ខ្លួន​ទៅវិញ​។ ​ដោយសារតែ​ហេតុនេះហើយ ​ទើប​ធ្វើ​ឲ្យ​ស្ត្រី​ម្ចាស់​Account Facebook ខាងលើ​បង្ហាញ​ការមិនសប្បាយចិត្ត ​និង​បាន​សរសេរ​បញ្ចេញ​សារ​រៀបរាប់​ពី​ហេតុការណ៍​នេះ​យ៉ាង​វែង​អន្លាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114