ព័ត៍មានទាន់​ហេតុការណ៏
Search

ដេ​ន​នី ក្វាន់ ធ្លាក់ខ្លួន​ឈឺ​ចេញទៅ​ព្យាបាល​នៅ​ថៃ​ ក្រោយ​បាត់​មុខ​មួយ​រយៈ​

ភ្នំពេញ​ ៖ ​តារា​សម្ដែង​ស្រី​សិច​ស៊ីសាច់​ខ្ចី​សម្បូរ​សាច់​ដើមទ្រូង​មូលក្លុំ​ កញ្ញា ដេ​ន​នី ក្វាន់ ស្រប​ពេល​ដែល​បាត់​មុខ​ពី​ការ​Live​ លក់​ផលិតផល ​និង​សិល្បៈ​មួយ​រយៈពេល​នេះ ​ស្រាប់​តែ​មាន​ដំណឹង​ថា​តារា​ស្រី​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​មាន​រយៈពេល​ប្រមាណ​ជាង​២​សប្ដាហ៍​មក​ហើយ។ ប៉ុន្តែ​គេ​ពុំ​ទាន់​ដឹង​ទេ​ថា​នាង​មាន​បញ្ហា​ជំងឺ​អ្វី​នៅឡើយ​ទេ​?។

ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​ស្រី​ស្រស់ ដេ​ន​នី ក្វាន់ អំឡុងពេល​១​សប្តាហ៍​នេះ​ នាង​បានសម្រេច​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្មែរ​ ប៉ុន្តែ​ដោយសារ​អាការៈ​ជំងឺ​មិន​មាន​សភាព​ធូរ​ស្រាល​ ឬ​ថមថយ​នោះ​កញ្ញា ដេ​ន​នី ក្វាន់ ក៏បាន​ធ្វើដំណើរ​បន្ត​ចេញទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយកន្លែង​នា​ទឹកដី​ប្រទេស​ថៃ​។​ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សាមីខ្លួន​កញ្ញា ដេ​ន​នី ក្វាន់​។​

​កញ្ញា ដេ​ន​នី ក្វាន់ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ប្រទេស​ថៃ​មក​ថា ​មួយ​សប្ដាហ៍​មុន​សម្រាក​នៅ​ពេទ្យ​ខ្មែរ ពេទ្យ​ចេះតែ​ថា​មិន​អីៗ​ តែ​ពេលមកដល់​ថៃ​ពិនិត្យ​ហើយ​ទើប​ដឹង ហ៊ឺ ! ឥឡូវ​ត្រូវ​សម្រាក​នៅ​ពេទ្យ​ប្រហែល​២​សប្ដាហ៍​ហើយ ​ជូនពរ​ខ្លួនឯង​ឆាប់​ជា ស៊ូៗ​។​ ខ្ញុំ​មិន​អី​ទេ អរគុណ​ហ្វេ​ន​ទាំងអស់គ្នា​ដែល​បាន​ផ្ញើ​សារ​សួរសុខទុក្ខ​ និង​ជូនពរ​ខ្ញុំ​។​

​ជាមួយគ្នានេះដែរ​ បើ​ក្រឡេក​ទៅ​មើល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​គូស្នេហ៍​របស់​ កញ្ញា ដេ​ន​នី ក្វាន់ គឺ​ លោក ចាន់ មករា ក៏បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នាង​កំពុង​ដេកពេទ្យ​មក​ថា ​អរគុណ​អា​ប្អូនប្រុស ដែល​មកជួយ​សម្រាល​ប​ន្ទុ​ក​បង កុំ​អី​មិនដឹង​មាន​អ្នកណា​ទិញ​បាយ​ឲ្យ​ហូប​ទេ​។​ ហើយ​សូមឲ្យ​អ្នកជំងឺ​កុំ​ឈឺ​យូរ​ពេក ​ឆាប់​ជា​ប្រញាប់​ទៅរក​ស៊ី​វិញ ​ឈឺ​ប៉ុណ្ណឹង​ហើយ​នៅ​ស្រែក​ឮ​ម្តងៗ​ទៀត​ហា​។​ផុ ស​រូប​មួយ​សិន ​កុំ​ឲ្យ​គេ​ថា​ឯង​គ្មាន​ភាព​ទទួលខុសត្រូវ​។​

​តាមរយៈ​ដំណឹង​នេះដែរ​ មាន​អ្នកគាំទ្រ​ និង​មហាជន​ជាច្រើន​បានបង្ហាញ​ការ​បារម្ភ ​ហើយ​បាន​ផ្ញើ​សារ​សួរនាំ​ពី​សុខទុក្ខ ​ពី​ស្ថានភាព​ជំងឺ​របស់​ កញ្ញា ដេ​ន​នី ក្វាន់ ខណៈ​មាន​ខ្លះទៀត ​ក៏បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​តារា​ស្រី​រូបនេះ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផង​នោះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114