ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ឯកទេស​ផាត់​មុខ ងួន ស៊ាំ​ង ទម្លាយ​ឈ្មោះ​បុគ្គល​ពីរ​រូប​ជួយ​ជ្រោមជ្រែង​រហូត​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង

​ភ្នំពេញ​៖ អ្នកឯកទេស​ផាត់មុខ​លោក ងួន ស៊ាំ​ង អំឡុងពេល​មួយរយៈ​ចុង​ក្រោយនេះ​ ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា​លោក​បាន​ក្លាយ​ជា​បុគ្គល​ជោគជ័យ​គួរ​ឲ្យ​ស្ងើចសរសើរ ​បន្ទាប់ពី​កន្លងមក​លោក​ត្រឹមតែ​ជា​អ្នក​ផាត់មុខ​តាម​ហាង​រាយរង​ធម្មតា ក៏​ក្លាយ​ជា​អ្នក​ផាត់​មុខ​ប្រចាំ​ហាង​ធំៗ និង​ក្លាយជា​អ្នក​ផាត់មុខ​ប្រចាំ​តារា​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា​។

​ទន្ទឹមពេល​ជាមួយគ្នានេះ​លោក ងួន ស៊ាំ​ង នា​រយៈពេល​ចុងក្រោយ​ក៏​ជា​នាយក​សាលា​បណ្ដុះបណ្ដាល​ផ្នែក​សាឡ​ន​ធំ​មួយ​ដែល​នៅ​ក្មេង​សោះ តែមាន​កូនសិស្ស​រាប់រ​យ​នាក់​ត្រូវបាន​លោក​បណ្ដុះ​ក្លាយជា​អ្នកជំនាញ ហើយ​ថែមទាំង​មានលទ្ធភាព​ពង្រីក​ហាង​បាន​ច្រើន​សាខា​ទៅទៀត​។​លោក ងួន ស៊ាំ​ង បាន​សារភាពថា អ្វីដែល​លោក​ជោគជ័យ​ថ្ងៃនេះ មិនមែន​ដោយសារតែ​ខ្លួន​ពូកែ ឬ​មាន​សមត្ថភាព​តែមួយ​មុខ​នោះទេ ប៉ុន្តែ​គឺ​ដោយសារតែ​លោក​មាន​បុគ្គល​ជម្រុញ​ទឹកចិត្ត ដែល​ធ្វើអោយ​លោក​អាចមាន​ថ្ងៃនេះ​។​

​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​លោក ងួន ស៊ាំ​ង បាន​បញ្ជាក់ថា ​ចំណុច​សំខាន់​ដែល​មហាជន​បានឃើញ​គឺ​កើតចេញពី​មនុស្ស​សំខាន់​២​រូប​ដែលនាំអោយ​លោក​អាច​ដំណើរការ​ហាង​ប៊ី​យូ​ធី​ស្ទរ ហើយ​ក្លាយជា​សាលា​បណ្ដុះបណ្ដាល និង​ជា​ហាង​សាឡ​ន​ធំ​មួយ​។ តំណែង​ថៅកែ​ដែល​លោក​ដណ្ដើមបាន​ទាំង​វ័យក្មេង​លោ​កថា​ដោយសារ​មានការ​ជ្រោមជ្រែង​ពី​មនុស្ស​សំខាន់​ក្នុង​ជីវិត​២​រូប​គឺ​បុគ្គល​ឈ្មោះ Seng Sovannarith និង ឈ្មោះ Kim Soojin Jae ដោយមាន​អ្នក​ទាំងពីរ​ទើប​លោក​អាច​ដើរ​មកដល់​ចំនុច​នេះ ។​

​លោក ងួន ស៊ាំ​ង បាន​បន្តថា អ្នក​ទាំងពីរ​ជា​អ្នក​នៅ​ពីក្រោយ​ភាពជោគជ័យ ខណៈដែល​លោក​មិន​ខ្លាច​ក្នុងការ​បង្ហាញ​នោះទេ ជាពិសេស​ក្នុង​ពេល​លោក​កាន់តែ​ជោគជ័យ​ក្នុង​ជីវិត​។ អ្នក​ទាំង​ពីរបាន​ដើរតួ ជា​រនាំង​ការពារ និង​ជួយ​លោក​ជាប្រចាំ ក្នុងពេល​លោក​គ្រាន់តែ​បុគ្គល​ដែល​សង្គម​ជុំវិញ​និង​មិត្តភក្តិ​មិនអោយ​តម្លៃ​។​ លោក ងួន ស៊ាំ​ង បន្តថា​លោក សេង សុវណ្ណារិទ្ធ គឺជា​មនុស្ស​ដំបូង​ដែល ដាក់ឈ្មោះ​ហាង​អោយ​អោយ​លោក និង​ជា​អ្នកបង្កើត​ផេ​ក​អោយ​លោក ដោយ​ក្នុង​តំណែង​ជា​អ្នក​Edit​រូប​និង​គ្រប់គ្រង​ការ​បំផុស​ទីផ្សារ​ហាង​ទាំងឡាយ​គឺ​បុគ្គល​រូបនេះ ជ្រោមជ្រែង​ជួយ​លោក​ទាំងស្រុង​។​

​លោក ងួន ស៊ាំ​ង បានលើកឡើង​ទៀតថា ​សម្រាប់​បុគ្គល​ម្នាក់ទៀត​ដែល​ជួយ​លោក​គឺ​អ្នកនាង ងួន ស្រី​គីម ដែលជា​ប្អូនស្រី​បង្កើត​ទោល​តែ​ម្នាក់​របស់លោក​(​បងប្អូន​តែ​២​នាក់​) ។ អ្នកនាង តាំង​ពីមុន​រៀបការ​រមែង​ជឿ​ជាក់​លើ​លោក​និង​មិនដែល​បោះបង់​លោក​នោះទេ​បើទោះជា​ក្នុងពេលនោះ មានការ​បំបាក់ទឹកចិត្ត​ចំពោះ​លោក​កើតឡើង​កម្រិត​ណា។ ប្អូនស្រី​ម្នាក់នេះ​ក្រៅពី​សាង​បន្ទុក​អោយ​លោក​ដោះស្រាយ បែរជា​ជួយ​លោក​នូវ​គ្រប់​កាលៈទេសៈ ហើយ​បើ​គ្មាន​នារី​ម្នាក់នេះ​លោក​ថា ហាង​ប៊ី​យូ​ធី​ស្ទរ ដែល​រីកចម្រើន​សព្វថ្ងៃ មិន​អាច​ទៅ​រួច​ទេ។

សូម​បញ្ជាក់​ថា ​រយៈពេល​ជិត​៦​ឆ្នាំ​លោក​ពង្រីក​សាខា​បាន​៥​សាខា​ហើយ​នៅ​រាជធានី​ភ្នំពេញ និង​បាត់ដំបង ហើយ​ក៏បាន​បណ្ដុះបណ្ដាល​សិស្ស​អោយ​ស្ទាត់ជំនាញ​សាឡន​បាន​មិន​តិច​នាក់​ផង​ដែរ ខណៈ​ដែល​មុន​នេះ ក៏​ទើប​អ្នក​រៀន​ចប់​ពីសា​លា​ទៅ​បើកហាង​ខ្លួនឯង​ក៏​មិន​តិច​នាក់៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114