ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃ​៤​កក្កដា ខាងមុខ សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា នឹង​ថ្លែង​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​អង្គការសហប្រជាជាតិ ទីក្រុង​ហ្សឺ​ណែវ ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា ​សម្តេច​នឹង​ទៅ​ថ្លែង​សុន្ទរកថា​នៅ​ស្នាក់​ការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​នៅ​ថ្ងៃទី​៤ ខែកក្កដា ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ដំណើរការ​សិទ្ធិមនុស្ស​របស់​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ផ្ទេរ​ការគ្រប់គ្រង​សាលា​កុមារ​ពិការ​ភ្នែក​និង​គ​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី​ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ការ​ដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា​នេះ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា លោក បឺ​ណ័​រ ឌុយ​សា​តូ អា​ម៉ាំង​ហ្សុ​ង (Benoit DUCHATEAU AMINJON) ស្ថាបនិក​នៃ​អង្គការ​គ្រួសារ​ថ្មី​គឺជា​សាក្សី​រស់​ដែល​មើលឃើញ​ប្រជាជន​កម្ពុជា​បាន​ទទួលផល ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩១ មក ខ្ញុំ​ចង់​អញ្ជើញលោក​ជិះ​យន្តហោះ​ទៅជា​មួយ​ខ្ញុំ​ព្រោះ​ខ្ញុំ​ត្រូវ​ទៅ​អាន​សុន្ទរកថា​អំពី​សិទ្ធិមនុស្ស នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​នៅ​ថ្ងៃទី​៤ កក្កដា​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​នៅ​ថ្ងៃទី​៤ កក្កដា​នេះ ខ្ញុំ​នឹង​ចូល​ទៅ​អាន​សុន្ទរកថា​ដោយ​ផ្ទាល់​នៅ​ទីស្នាក់ការ​សិទ្ធិមនុស្ស​របស់ អង្គការសហប្រជាជាតិ​តែម្ដង ដើម្បី​បង្ហាញ​អំពី​វឌ្ឍនភាព​ន័យ​ដំណើរការ​សិទ្ធិមនុស្ស​របស់​កម្ពុជា​វា​យ៉ាងម៉េច​? ​សិទ្ធិមនុស្ស​មិនមែន​ស្ថិត​នៅ​ក្រោម​គ្រាប់​ផ្លោង​ទេ​ណា​។​ សិទ្ធិមនុស្ស​មិន​ស្ថិត​នៅ​ក្រោម​សង្គ្រាម​ទេ​ណា​។​ សិទ្ធិមនុស្ស​បាន​ស្ថិត​នៅ​ក្រោម​ការ​សម្លាប់​រៀង​រាល់ថ្ងៃ។ ​ឥឡូវ​បើ​ចង់​និយាយ​ពី​វឌ្ឍនភាព ត្រូវ​ក្រឡេក​មើលទៅ​៤០ឆ្នាំមុន​តើ​វា​យ៉ាងម៉េច ហើយ ៤ ឆ្នាំក្រោយ​តើ​វា​យ៉ាងម៉េច​យើង​ត្រូវ​និយាយ​គ្នា​ច្បាស់​លើ​រឿង​នេះ​ហើយក៏​ត្រូវ​ពិនិត្យ​ប្រទេស​ដែល ៤០​ឆ្នាំមុន​វា​ល្អ ឥឡូវ​វា​មិនល្អ​តើ​វា​យ៉ាងម៉េច ប្រៀបធៀប​បែបនេះ​ទើប​វា​ត្រូវ។ បើ​មើល​ដើមឈើ​មួយ​ដើមៗ​ហើយ​វាយតម្លៃ​សភាពការណ៍​វា​មិនត្រូវ​ទេ​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ប្រទេស​ដែល​មាន​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​កាលពី ៤០ឆ្នាំមុន​ល្អ តែ​បច្ចុប្បន្ន​មាន​អ្វី​កំពុង​កើតមានឡើង​នៅក្នុង​ប្រទេស​ទាំងនោះ​ទៅ​ហើយ​បាន​សេចក្តី​ថា វា​ជា​ដំណើរ​ថយក្រោយ​មួយ​លើ​បញ្ហា​គោរព​សិទ្ធិមនុស្ស​រួម​ទាំង​បញ្ហា​ជនភៀសខ្លួន​រួម​ទាំង​ជន​ភៀស ខ្លួន​នៅ​អឺរ៉ុប​ខ្លួនឯង​តែម្ដង។ ប៉ុន្តែ​កម្ពុជា​កាលពី​ជាង ៤០ ឆ្នាំមុន​មនុស្ស​ស្លាប់​រាល់ថ្ងៃ​ហើយ​បន្ទាប់​ទៅ​ដោយ​សង្គ្រាម​នៅ​បន្ត​ក៏​មាន​មនុស្ស​ស្លាប់​ត​ទៅទៀត​។ តែ​ជា​បន្តបន្ទាប់​កម្ពុជា​បាន​ឈានឡើង​ក្នុង​ជំហាន​ដ៏​ក្លាហាន​មួយ​ការ​រស់រាន​មាន​ជីវិត​របស់​យើង​ឡើងវិញ​បាន​យើង​បានឃើញ​ជាក់​នឹង​ភ្នែក សិទ្ធិមនុស្ស​ត្រូវ​បាន​ចាប់ផ្ដើម​ពី​សិទ្ធិ​រស់រាន​មាន​ជីវិត មិនមែន​ចាប់ផ្ដើម​ពី​ការ​សរសេរ​កាសែត​នោះ​ទេ​ បើ​វា​ងាប់​ទៅ​ហើយ​តើ​វា​សរសេរ​កាសែត​កើត​ទេ យើង​ហ៊ាន​និយាយ​គ្នា​យ៉ាង​ច្បាស់​ដូច្នេះ ។ ដូច្នេះហើយ​បានជា​កម្ពុជា​មិន​ព្រម​អោន​ក្បាល​ជាមួយនឹង​ការព្រមាន​ប្រដៅ​របស់​អ្នកដទៃ​ព្រោះតែ​កន្លែង​ខ្លះ សម្លាប់​មនុស្ស​ដែល​គ្រាប់បែក គ្រាប់​ផ្លោង ពីលើ​យន្តហោះ មួយថ្ងៃៗ​ងាប់​អស់​ប៉ុន្មាន​តែ​គេ​មាន​ដែល​គោរព​សិទ្ធិមនុស្ស​ដែរ​ឬទេ? ឥឡូវ​យើង​បាន​រស់ រាន​តាំងពី​ប្រជាជន ៥ លាន​នាក់​រហូតដល់​ប្រជាជន ១៦លាន​នាក់ ​កើត​នោះ​កើត​សម្បូរ​តែ​ខ្ញុំ​មិនអាច​បន្ទោស​អ្នកណា​ទេ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ស្អែក​សម្តេច​ត្រូវ​ធ្វើដំណើរ​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ស្វី​ស ហើយ​អាច​ទៅដល់​នៅ​ម៉ោង​៤​កន្លះ ល្ងាច។ នៅ​ព្រឹក​ថ្ងៃទី ៣ កក្កដា សម្តេច​នឹង​ជួប​ជាមួយ​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួចហើយ​ឡើង​ថ្លែង​សុន្ទរកថា​បើក​សន្និសីទ​ស្តីពី យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួច​ចូល​ថ្លែង​សុន្ទរកថា​បើក។

ពេល​ល្ងាច​សកម្មភាព​វប្បធម៌​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ តែ​ធ្វើ​នៅក្នុង​ស្នាក់​ការ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា​ទៅ​ថ្លែង​សុន្ទរកថា​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ស្នាក់​ការ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បី​និយាយ​គ្នា​ម្តង​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​នេះ​។ នៅ​ល្ងាច​ថ្ងៃទី ៤ ខែ កក្កដា សម្តេច​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ បងប្អូន​ខ្មែរ និង និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​អឺរ៉ុប​ចំនួន​ជាង ៧០០ នាក់​ផងដែរ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​ស្អែក​សម្តេច​ត្រូវ​ធ្វើដំណើរ​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ស្វី​ស ហើយ​អាច​ទៅដល់​នៅ​ម៉ោង​៤​កន្លះ ល្ងាច ។ នៅ​ព្រឹក​ថ្ងៃទី ៣ កក្កដា សម្តេច នឹង ជួប​ជាមួយ​អគ្គនាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួចហើយ​ឡើង​ថ្លែង សុន្ទរកថា បើក សន្និសីទ ស្តី​ពី​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រួច​ចូល​ថ្លែង​សុន្ទរកថា បើក។ ពេល​ល្ងាច​សកម្មភាព​វប្បធម៌​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ តែ​ធ្វើ​នៅក្នុង​ស្នាក់​ការ​របស់​អង្គការ ពាណិជ្ជ កម្ម​ពិភពលោក​។ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា​ទៅ​ថ្លែង​សុន្ទរកថា​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ ស្នាក់​ការ សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បី​និយាយ​គ្នា​ម្តង​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​នេះ ។ នៅ​ល្ងាច​ថ្ងៃទី៤ ខែកក្កដា សម្តេច​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ បងប្អូន​ខ្មែរ និង និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​អឺរ៉ុប​ចំនួន​ជាង ៧០០ នាក់​ផងដែរ។

សម្តេច​តេ​ជោ​បាន​បន្ថែម​ទៀត​ថា សម្តេច​មិន​ចង់​ធ្វើជា​គ្រូ​ព្រាន​ប្រដៅ​នរណា​ទេ តែ​ក៏​មិន​ចង់​ឲ្យ​នរណា​មក​ធ្វើជា​គ្រូ​ព្រាន​ប្រដៅ​សម្រាប់​យើង​ដែរ​ក្នុង​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​និង​អធិបតេយ្យ ហើយ​សម្តេច​មិន​ដឹង​ថា មាន​បាតុកម្ម​ប្រឆាំង​សម្តេច​ឬ​អត់​?​ តែបើ​ទោះបីជា​ឡើង​ភ្នំភ្លើង​ក៏​សម្តេច​ទៅ​ហ្សឺ​ណែវ​ដែរ​។

ជាមួយគ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏បាន​រំលឹក​ថា កាលពី​ទៅ​ទីក្រុង​ហ្សឺ​ណែវ​លើក​មុន​ថា គេ​ធ្វើបាតុកម្ម​ប៉ុន្តែ​ដល់ពេល​ទៅដល់​អត់​មាន​អ្នកណា​ធ្វើបាតុកម្ម​នោះ​ទេ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​មាន​ចម្ងល់​ទៅវិញ​។ សម្តេច​ក៏បាន​អំពាវនាវ​ដល់​អ្នកប្រឆាំង​ដែល​រស់នៅ​អឺរ៉ុប​ចេញ​មក​តទល់​ជាមួយ​ក្រុម​អ្នកគាំទ្រ​រាជរដ្ឋាភិបាល​មើល​ថា តើ​វា​យ៉ាងម៉េច ? សម្តេច​ថា ក្រុម​អ្នកធ្វើ​បាតុកម្ម​មាន​ចំនួន​តិច​ជាង​ក្រុម​អ្នក​ស្វាគមន៍​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នោះ​ទេ។ សម្តេច​បាន​ចំអក​ទៅ​ក្រុមប្រឆាំង​ថាស​ម្តេច​បាន​ប្រកាស​ពី​គម្រោង​ទៅ​ទីក្រុង​ហ្សឺ​ណែវ​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ​ដូច្នេះ​អាច​ប្រមូល​មនុស្ស​ដែល​មាន​និន្នាការ​ប្រឆាំង​បាន​សម្រាប់​ធ្វើ​បាតុកម្ម​ហើយ។ សម្តេច​តេ​ជោ​បន្ត​ថា មក​ធ្វើបាតុកម្ម​មក​ដើម្បី​ប្រមូល​រឿង​បាន​ឲ្យ​ច្រើន​កាន់តែ​ល្អ តែ​សម្តេច​មិន​ឌឺ​ឲ្យ​អ្នកណា​ទេ៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114