ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​សង្គ្រាម​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​រវាង ច​ន ច័ន្ទ​លក្ខិណា និង​នារី​២​នាក់​ ដែល​រិះគន់​សកម្មភាព​តារា​លក់​ផលិតផល​online

ភ្នំពេញ​ ៖​ សង្គ្រាម​ពាក្យសម្តី​មិន​ប្រណី​មាត់​ហាមឃាត់​មិនបាន​ រវាង​តារា​សម្តែង​និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​នារី​ម្ចាស់​Account Facebook ២​នាក់​ បាន​កំពុងតែ​ផ្ទុះឡើង​​​ប្រៀប​ដូច​ចំហាយ​ភ្នំភ្លើង​កំពុង​សាយភាយ​កម្ដៅ​រាប់ម៉ឺន​អង្សា​បង្ក​ការ​ភ្ញាក់ផ្អើល​និង​ចាប់អារម្មណ៍​ដល់​មហាជន​គ្រប់គ្នា​។​

តាម​ការ​កត់សម្គាល់​សង្គ្រាម​នេះ​ បាន​ផ្ទុះឡើង​ស្រប​ពេល​ ដែល​មាន​នារី​ម្ចាស់​Account Facebook ឈ្មោះ Hay Meijing បានធ្វើការ​រិះគន់​ថា ​ខំ​គាំទ្រ​តារា​ខ្មែរ ខំ​Follow​ពួកគាត់​ថា ​បាន​មើល​ពួកគាត់​ថត​សម្តែង​អ្វី​ផ្សេងៗ​…..​។ អាង​គាំទ្រ ​បែរជា​នាំគ្នា​លក់​ផលិតផល​ពេញ​អន​ឡាញ​អស់​រលីង​ទៅជា​អញ្ចឹង​អស់​ទៅ​។ ​Block ចោល​ខ្ទេច​ ហើយ​កុំមក​ថា​គេ​មិន​គាំទ្រ​សិល្បៈ​ខ្មែរ គាំទ្រ​អី​ឃើញតែ​លក់​ផ្ទះ លក់​ឡេៗ ខោអាវៗ សាច់ជ្រូក ផ្អក ជ្រក់​ជើងមាន់ ម្ជូរ​អស់ហើយ​នឹង​។​

ជាមួយគ្នានេះ​ក៏មាន​នារី​ម្ចាស់ Account Facebook មួយទៀត​បានលើកឡើង​ភ្ជាប់​ជាមួយ​ការចុះផ្សាយ​ពី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ចូល​ហូប​អាហារ​តាម​ចិញ្ចើមផ្លូវ​បែបនេះ​ថា ​ដូច​គ្មានអ្វី​ប្លែក​ផង​គ្រាន់តែ​ស៊ី​តាម​ផ្សារ​សោះ អ្វីដែល​ប្លែក​ភ្នែក​គឺ​តារា​លក់​តាំងពី​ជើងមាន់ លៀស​ហាល ផ្អក ម៉ាំ លក់​ខ្ទិច​លក់​ខ្ទី អស់ហើយ ស្អី​ក៏​លក់​ដែរ​ឲ្យ​តែ​ពួកគាត់​បាន​លុយ អាហ្នឹង​បាន​វា​ចម្លែក​។​

ជា​ប្រតិកម្ម​ឆ្លើយតប​តារា​ស្រី​ចាស់​វង្សា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានបញ្ជាក់​ទៅវិញ​ថា​ ម្សិលមិញ​ផុស​ពី​ស្រី​ម្នាក់​ជា​ថៅកែ​សាឡ​ន​មួយកន្លែង​ដែល​ស៊ែរ​ព័ត៌មាន​ ហើយ​សរសេរ​មើលងាយ​តារា​លក់​លៀស​ហាល លក់​ជើងមាន់ តាម Online ជាដើម​។ ហើយ​គិតថា​ខ្ជិល​វែងឆ្ងាយ​ក៏​លុបចេញ​វិញ ស្រាប់តែ​លេច​ម្នាក់នេះ​មកទៀត Dj សុំ​បទ​អត់​យល់ មើលងាយ​តារា​លក់​online ម្ល៉េះ អ្នកណា​ក៏​ចង់​មាន​ដែរ តារា​គ្នា​ប្រឹង​រកស៊ី​ហើយ​នៅតាម​ឌឺដង​អោយ​គ្នា​ទៀត ដល់​គ្នា​ធ្លាក់ខ្លួន​ឈឺ​អត់លុយ​ព្យាបាល​ថា​គ្នា​អញ្ចេះ​អញ្ចុះ​ទៀត តារា​ខ្ញុំ​អើយ​អភ័ព្វ​ម្ល៉េះ​។ ​កុំ​និយាយថា​គេ​ហែក​អា​ខោ​ន​ណា​។​

ភ្លាមៗ​នៃ​ប្រតិកម្ម​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះដែរ​ គេ​ក៏​សង្កេតឃើញ​មាន​ម្ចាស់​Account Facebook ឈ្មោះ Sarina Lucky Luy ដែលជា​ភរិយា​របស់​អតីត​តារា​សម្តែង​ប្រុស​លោក សុខ សុភា បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា​ ប្អូនស្រី​និយាយ​នេះ​ខុស​ហើយ​ នេះ​ជា​ចំណូល​មួយផ្នែក​ទៀត​របស់​ពួកគាត់ ព្រោះថា​តារា​ខ្មែរ​មិនមែន​ថតកុន​១​រឿង​ដេកស៊ី​មួយ​ជីវិត​ដូច​តារា Hollywood ទេ​។

​វា​គ្មាន​ខុស​ទេ ​បើ​ពួកគាត់​រកស៊ី​ដោយ​សុចរិត​នោះ​ វា​ក៏​មិន​ខុសគ្នា​ពី​ការដែល​ពួកគាត់​បើកមុខ​របរ​ថ្មី​បន្ថែម តែ​គ្រាន់តែ​ថា​ពួកគាត់​មិន​បើកហាង​ ព្រោះ​សម័យនេះ​ជា​សម័យ​លក់​online​វា​ផ្សព្វផ្សាយ​បាន​ធំ​ទូលំទូលាយ ​ហើយក៏​មិន​ខ្វល់​រឿង​បង់ថ្លៃ​ហាង​ផង។ សូម​អូន​គិតពិចារណា​ម្ដងទៀត អោយ​បាន​វែងឆ្ងាយ​មុននឹង​អារកាត់​ខុស​គួរ​សរសើរ​ពួកគាត់​ដែល​គាត់​ថត​ហត់​ហើយ​នៅ​ឆ្លៀត​រកស៊ី​ទៀត ព្រោះថា​មិនមែន​តារា​ថត​ច្រៀង​រាំ​រាល់ថ្ងៃ​នោះ​ទេ ហើយក៏​មិនមែន​គ្រប់​តារា​ត្រូវ​បាន​គេ​អញ្ជើញ​អោយ​ថត​រាល់ថ្ងៃ​ដែរ​អូន​អើយ។ នេះ​ជា​សម្ដី​បន្ថែម​របស់​អ្នកនាង សារី​ណា៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114