ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​Freshie boy and girl ជំនាន់​លោក ជា វិបុល​, អ្នកនាង សៅ ឆេង​ហុង ត្រូវ​គេ​ទម្លាយ​បើក​កកាយ​ប្រវត្តិ​ជីវិត​ពិត​គ្មាន​សល់

ភ្នំពេញ ​៖​ មាន​មហាជន​មួយ​ចំនួន​ស្ទើរ​ភ្លេច​មុខ​បាត់​ទៅ​ហើយ​ ពេល​រម្លឹក​ដល់​ឈ្មោះ​អតីត ​freshie boy and girl ជាប់​ចំណាត់ថ្នាក់​លេខ​១ កាលពី​ឆ្នាំ​២០០៣ ជំនាន់​ជាមួយ​លោក ជា វិបុល គឺ​អ្នកនាង សៅ ឆេង​ហុង ក្រោយ​ពេល​​​ផ្អាក​ពី​វិថី​សិល្បៈ​មាន​រយៈពេល​ប្រមាណ​ជិត​៦​ឆ្នាំ​មកនេះ ​ដើម្បី​សាង​សុភមង្គល​គ្រួសារ​ជាមួយ​ស្វាមី​រស់នៅ​ក្រៅ​ប្រទេស។

បើ​តាម​ការ​ការ​រៀបរាប់​ទម្លាយ​នៅ​លើ​ផេ​ក​Movie star research​របស់​អ្នកនាង ស៊ិន ឧត្ដម​ផល្លា បាន​បញ្ជាក់ថា​ ថ្ងៃនេះ​សូម​លើកយក​អំពី​ដំណឹង​របស់​អ្នកនាង សៅ ឆេង​ហុង ដែលជា​អតីត freshie boy and girl ជាប់​ចំណាត់ថ្នាក់​លេខ​១​កាលពី​ឆ្នាំ ២០០៣ ជំនាន់​ជាមួយ​លោក ជា វិបុល នៅក្នុង​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ​៣​ នៃ​ក្រុមហ៊ុន​ទូរស័ព្ទ​Samart ថែមទាំង​ទទួលបាន​ពានរង្វាន់​មួយផ្នែក​ទៀត ខាង​យុវនារី​ដែល​ថតរូប​ស្អាត​បំផុត​របស់​ក្រុមហ៊ុន Konika នៅក្នុង​ឆ្នាំ​តែមួយ។

​ប្រភព​បាន​បន្តថា ​បន្ទា​ប់​មកទៀត ​អ្នកនាង សៅ ឆេង​ហុង បានធ្វើ​កុងត្រា​មួយឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​ធ្វើជា​ពិធី​ការិនី ក្រោយពី​បញ្ចប់​កិច្ចសន្យា​ជា​ពិធី​ការិនី អ្នកនាង សៅ ឆេង​ហុង ក៏បាន​លាឈប់​ពី​សិល្បៈ ដើម្បី​មក​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក Accounting នៅ​សាលា វ៉ាន់ដា ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១​ប្រចាំ​សាលា ដែល​ប្រគល់​សញ្ញាបត្រ​ជូន អ្នកនាង សៅ ឆេង​ហុង ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ទៀតផង​កាលពី​ឆ្នាំ​២០០៥ ។​

ក្រោយមក​អ្នកនាង សៅ ឆេង​ហុង ត្រូវបាន​លោក ហ្វៃ សំអាង ទាក់ទង​ដើម្បី​ថត​ភាពយន្ត ប៉ុន្តែ​ដោយសារ​ក្រុម​គ្រួសារ​ស្រឡាញ់​ខាង​សិក្សា​ទើប​អ្នកនាង​ផ្អាក​មិន​ទទួល​គ្រា​នោះ​ដែរ ​អ្នកនាង​ទៅ​រៀន​ខាង​ជំនាញ អ៊ុតសក់ នៅ​សាលា​គ្រីស្ទី​ណា ដោយ​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​កែ​សម្ផស្ស​ទៀតផង។ នៅក្នុង​ឆ្នាំ ២០១៣ មាន​ក្រុមហ៊ុន​ទូរទស្សន៍​មួយ​នៅ​សហរដ្ឋអាមេរិក រដ្ឋ​កាលីហ្វ័រ​នីញ៉ា បាន​ទាក់ទង​អ្នកនាង សៅ ឆេង​ហុង ដើម្បី​ទៅ​ប្រឡង​ក្នុង​កម្មវិធី បរ​រក​ញ្ញា​ខ្មែរ​អាមេរិក​ដោយ​អ្នកនាង​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា​ បាន​លើក​ឡើង​ទៀត​ថា​ នេះ​អាច​ចាត់ទុកថា​ជា​ភាព​ជោគជ័យ​ផ្ទួនៗ​គ្នា​នៅ​ក្នុង​ឆាក​ជីវិត​របស់​អ្នកនាង នឹង​មាន​អ្នក ​ស្ព​ន​ស័​រ ដែល​ធានា​អោយ​អ្នកនាង សៅ ឆេង​ហុង ទៅ​ច្រៀង​តាម​បណ្ដា​រដ្ឋ​ផ្សេងៗ ពេលនោះ​ហើយ​ដែល​អ្នកនាង សៅ ឆេង​ហុង បាន​ជួប​គូ​ជីវិត​នៅ​លើ​ទឹកដី​អាមេរិក ក៏បាន​រៀប​អាពាហ៍ពិពាហ៍ និង​រស់​នៅ​លើ​ទឹកដី​អាមេរិក​នេះ​៦​ឆ្នាំ​មក​ហើយ សព្វថ្ងៃនេះ​អ្នកនាង​មាន​បុត្រ​ចំនួន​ពីរ​នាក់​ស្រី​ទាំងពីរ កូនស្រី​ច្បង​អាយុ ៤​ឆ្នាំ និង​កូន​ប្អូន​អាយុ​ជិត ២​ខែ។ បច្ចុប្បន្ន​ថ្ងៃនេះ​អ្នកនាង សៅ ឆេង​ហុង ដែល​រស់នៅ​ក្នុង​ប្រទេស​អាមេរិក​នេះ អ្នកនាង​ប្រកបមុខរបរ​ជាជាង​ធ្វើ​ក្រចក និង​ក្រៅពីនោះ​ក៏​មាន​អាជីព​ជា​តារា​ចម្រៀង​ផង​ដែរ៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114