ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ពែ​កមី ប្រតិកម្ម​លើ​ការរិះគន់​យ៉ាង​ងងើល​ពី​ម្ចាស់​Account Facebook​មួយ​

ភ្នំពេញ​ ៖ ​តារា​កំប្លែង​នាយ ពែ​កមី ស្របពេល​ដែលមាន​ម្ចាស់​Account Facebook មួយ​បាន​រិះគន់​ដោយ​មិន​សំចៃមាត់​លើ​សកម្មភាព​របស់ខ្លួន​ និង​ព្រះ​តេជគុណ​គូ សុភាព ដែល​បាន​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុងករណី​ដួលរលំ​ផ្ទះ​ដោយសារ​ខ្យល់​កន្ត្រាក់​ ហើយ​ថត​រូបភាព​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ ភ្លាមៗ​នេះ​ នាយ ​ក៏បាន​ផ្ទុះ​ប្រតិកម្ម​វិញ​យ៉ាង​ចាស់ដៃ​។​

​ការបញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ពី​សំណាក់​តារា​កំប្លែង​នាយ ពែ​កមី នេះ​ បាន​ធ្វើឡើង​ក្រោយពេល​ម្ចាស់​Account Facebook នោះ បាន​រិះគន់​ភ្ជាប់​ជាមួយ​រូបថត​មក​ថា យ៉ា​ហ៊ី ! អូ​ពេល​ឃើញ​ផ្ទះ​ពលរដ្ឋ​ដួលរលំ​ដោយសារ​ខ្យល់​កន្ត្រាក់​ប៉ុណ្ណឹង​ហើយ​នៅ​ឈរ​ញញឹម​អញ្ចឹង​បាន​ទៀត​? នេះ​ឬ​អារម្មណ៍​ចូលរួម​រំលែក​ទុក្ខ​របស់​ពលរដ្ឋ​?។​

​ប្រភព​ខាងលើនេះ​បាន​បន្តទៀតថា កាលពី​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្ទឹងមានជ័យ​ក៏​អញ្ចឹង​ដែរ​អង្គុយ​ញញឹម​ស្រស់​ណាស់​អា​ប្រិមប្រិយ​។ បើ​ក្នុង​ចិត្ត​គ្មាន​សេចក្តី​អាណិតអាសូរ​ទេ​ កុំ​ខំប្រឹង​សម្តែង​អី វា​មិនដែល​ម៉ែ​អាណា​ឃើញ​គេ​មានទុក្ខ​ហើយ​នៅ​ឈរ​ញញឹម​ចេញ​ទៀត​ទេ​ហ្អា៎ អ្នកប្រាជ្ញ​ស្រុក​ខ្មែរ​ឆ្កួត ​ឬ​ជា​?​។​

​បុគ្គល​ម្ចាស់​Account Facebook​ដដែល​នោះបាន​លើកឡើង​ទៀតថា ហៃ​ឡើង​អញ្ចឹង !​បងប្អូន​ជួយ​គិត​មើល​ទៅ ឧទាហរណ៍​ថា​ប្រសិនបើ​មាន ម៉ែឪ បង ប្អូន​ណា​ម្នាក់​ជា​សមាជិក​ក្នុង​គ្រួសារ​របស់​បងប្អូន​មានទុក្ខ​ជា​ទម្ងន់ ​អាចជា​គ្រោះថ្នាក់​ចរាចរណ៍ ឬក៏​ស្លាប់ ឬក៏​ខ្យល់​កន្ត្រាក់​ដួលរលំ​ផ្ទះ ឬ​ភ្លើង​ឆេះ​ផ្ទះ បាត់បង់​ជីវិត តើ​បងប្អូន​ដែលជា​អ្នក​ទៅ​ជួយ​រំលែក​ទុក្ខ​អាច​ឈរ​ថត​ហើយ​សើច ឬ ញញឹម​អញ្ចឹង​កើត​ដែរឬទេ​?។​

​ប្រភព​បាន​បន្តថា ​លោក គូ សុភាព នេះ ​ខ្ញុំ​សង្កេតឃើញ​ច្រើនដង​មកហើយ​ ប្រឹង​ធ្វើជា​សម្តែង​ថា​ខ្លួន​នឹង​ជា​ជន​សប្បុរស ប្រឹង​ធ្វើជា​អ្នក​ចិត្តបុណ្យ តែ​ក្នុង​ចិត្ត​ គឺ​គ្មានទេ នៅពេលដែល​សភាព​ផ្លូវចិត្ត​គ្មាន​បែបនេះ​ គឺ​មានតែ​ប្រឹង​សម្តែង ដល់​ពេលដែល​ប្រឹស​ម្តែ​ង នោះ​ សកម្មភាព​ចេញមក​គឺ​ភ្លាវ ចេញ​ជា​ឈរ​សើច អង្គុយ​សើច នៅពេលដែល​ភ្លើង​ឆេះ​ផ្ទះ ឬក៏​ផ្ទះ​ត្រូវ​ខ្យល់​កន្ត្រាក់​អញ្ចឹង​ទៅ​។​

​ជា​ប្រតិកម្ម​ឆ្លើយតប​ការរិះគន់​ខាងលើនេះ​ នាយ ពែ​កមី បាន​លើកឡើងថា ​អស់លោកអ្នក​រិះគន់​អើយ ​ហេតុអ្វី​ពូកែ​មើលឃើញ​កំហុស​ម៉េ្លះ គ្រាន់តែ​ថត​ញញឹម​នៅមុខ​ផ្ទះ​ដែល​អត់​ដួល​ប៉ុណ្ណឹង​ខុស​ដែរ ? ហើយ​ថា​លោកគ្រូ គូ សុភាព ​សម្តែង​ធ្វើ​អាណិត​ទៀត​ អ្នកឯង​មើលងាយ​ទឹកចិត្ត​ព្រះអង្គ​ណាស់​។ ​ភ្លាមៗ​នោះ​ មាន​អ្នកគាំទ្រ​នាយ​បាន​បញ្ចេញ​ទស្សនៈ​ថា​ ថ្ងៃក្រោយ ​លោក ពែ​កមី ឯង​ចូល​តួ​កំសត់​ម្តង​យំ​បោក​ខ្លួន​ទើប​វា​លែង​និយាយ​។​ ថា​មនុ​ស្សវា​ពូកែ​ទើស​ធ្វើ​ស្អី​ក៏​ទើស​ដែរ​ទើស​ម៉ែ​អា​ទើស​ឪ​អា​ទើស​ហើយ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114