ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​ជម្រើសជាតិ​ប៉េ​រូ ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ជាមួយនឹង​ជ័យជំនះ​៣-០​លើ​ក្រុម​ឈី​លី​

​ ក្រុម​ជម្រើសជាតិ​ប៉េ​រូ បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ហើយ​និង​ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ក្រោយពី​យកឈ្នះ​ក្រុម​ឡើង​ការពារ​ជើងឯក​២​លើក ឈី​លី ៣-០ កាលពី​ថ្ងៃ​ពុធ​។

ក្រុម​ជម្រើសជាតិ​ឈី​លី ត្រូវ​បាន​គូប្រកួត​គ្របដណ្តប់​ភ្លាមៗ​តែម្តង ហើយ​ក្រុម​ជម្រើសជាតិ​ប៉េ​រូ ដែល​ទម្រង់​លេង​របស់​ពួកគេ​ហាក់ដូចជា​ខុសប្លែក​ខ្លាំង កាលពីមុន ពី​ក្រុម​ដែល​រក​បានតែ​៣​គ្រាប់​ប៉ុណ្ណោះ​ពី​៤​ប្រកួត​តាមផ្លូវ​របស់​ពួកគេ​ឡើងមក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ហើយ​និង​ក្រុម​ដែល​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​០-៥​កាលពីមុន​ការប្រកួត​មួយ​នេះ​។

ក្រុម​ជម្រើសជាតិ​ប៉េ​រូ បាន​ធ្វើ​ការ​នាំមុខ​ទៅហើយ​នៅ​នាទី​២០ ពេល​ដែល​ការ​ស៊ុត​បាល់​ជ្រុង ធ្វើ​ឲ្យ​កីឡាករ Edison Flores ពេន​មួយ​ជើង​បានសម្រេច​។

ក្រុម​ជម្រើសជាតិ​ប៉េ​រូ បាន​ធ្វើ​ការ​នាំមុខ​២-០ នៅ​រយៈពេល​១៧​នាទី​ក្រោយមក បន្ទាប់ពី​មាន​កំហុស​ធំ​ពី​អ្នកចាំទី Gabriel Arias របស់​ក្រុម​ជម្រើសជាតិ​ឈី​លី ដែល​មិន​ស្កាត់​ជាប់​ការ​បញ្ជូន​បាល់​ឆ្ងាយ ប៉ុន្តែ​កីឡាករ Andre Carillo បាន​ទៅដល់​មុន​គាត់ ធ្វើ​ឲ្យ​មានឱកាស​បំប៉ោង​សំណាញ់​ទី​បានសម្រេច។

ដោយឡែក ការ​បញ្ជូន​បាល់​របស់​កីឡាករ Carillo ត្រូវ​បាន​កីឡាករ Yoshimar Yotun​ទទួលបាន​ដោយ​ប្រើ​ដើមទ្រូង​របស់គាត់ មុនពេល​ពេន​មួយ​ជើង​បានសម្រេច​។

ក្រុម​ជម្រើសជាតិ​ឈី​លី ចាប់ផ្តើម​លេង​បានល្អ​ខ្លះៗ​វិញ​នៅក្នុង​តង់​ទី​២ ប៉ុន្តែ​ការប៉ុនប៉ង​គ្រាប់​បាល់​របស់គាត់ មិនអាច​ទម្លុះ​សំណាញ់​ទី​ក្រុម​ប៉េ​រូ បាន​នោះទេ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114