ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ របស់​តុលាការ​ខេត្ត ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​

​ឧ​ត្ត​រ​មានជ័យ ​៖ កាលពី​ថ្ងៃទី​០៤ ខែ​កក្កដា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០០​នាទី ផ្នែក​នគរបាល​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ​​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​លំ​ទង អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​០១២​ដប​ន​/១៩ ចុះ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​ចេញ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ ទ្រី សុភ​ត័​ បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ ឌុល វុ​ធ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចាប់​ត្រី ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ពីបទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ កំពុង​បំពេញ​នីតិវិធី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ​៕

ដោយ​ ៖ ​ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114