ព័ត៍មានទាន់​ហេតុការណ៏
Search

មុខសញ្ញា​លួច​យ៉ាងសកម្ម​ នៅ​បឹង​ទន្លេសាប ត្រូវ​កម្លាំង​ស្នាក់​ការ​៥០៨ ក្របួច​ទាំង​សំបុក​

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន៣នាក់ ដែល​កន្លងមក​ធ្លាប់ធ្វើ​សកម្មភាព​លួច​យ៉ាងសកម្ម​នៅលើ​ផ្ទៃ​ទឹក​នា​បឹង​ទន្លេសាប ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្នាក់ការ​សន្តិសុខ​៥០៨ ក្របួច​បាន​ទាំង​សំបុក បន្ទាប់​ពី​មាន​ដីកា​របស់​តុលាការ បង្គាប់​ឲ្យ​ចាប់ខ្លួន​រួចមក។​

នៅវេលា​ម៉ោង​៨ព្រឹក ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៥០៨ ចំនួន​០៥​នាក់ ដែល​ដឹកនាំ​ដោយ​លោក អនុសេនីយ៍ត្រី ពៅ ទុំ ប្រធាន​ស្នាក់ការ​បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​​ចាប់ខ្លួន​ចំនួន៣ដីកា គឺមាន​លេខ​១៧៨,១៧៩ និង ១៨០ ចុះ​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ ដោយ​ចៅ​ក្រម​ស៊ើបសួរ​ ញាណ សុវណ្ណ។​

នៅក្នុង​ខ្លឹមសារ​របស់​ដីកា​ គឺ​បាន​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន៣នាក់​ ក្នុងនោះ​គឺ១.ឈ្មោះ ជួន នី ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ,២.ឈ្មោះ សុខ ណា​ង​ ហៅ ឆើ​ញ ភេទ​ប្រុស អាយុ២៨ឆ្នាំ ,និង ៣.ឈ្មោះ ថា តាក់ ភេទ​ប្រុស អាយុ​២២ឆ្នាំ ជនសង្ស័យ​ទាំង៣នាក់ រស់នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដោយ​តុលាការ​បាន​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​លួច​ ដោយមាន​ស្ថាន​ទម្ងន់ ប្រព្រឹត្ត ​កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ នៅក្នុង​ភូមិសាស្ត្រ​ខាងលើ។​

លោក​ប្រធាន​ស្នាក់ការ ពៅ ទុំ បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងនេះ​កម្លាំង​របស់​លោក​បាន​តាម​ប្រមាញ់​ជា​យូរ​មកហើយ ប៉ុន្តែ​វា​គ្មាន​ឱកាស​ទាល់តែសោះ​ ទើបតែ​ពេលនេះ​ ត្រូវ​ចាប់ខ្លួនបាន​ទាំង​សំបុក​តែម្តង ក្នុងនោះ​ក៏មាន​បក្ខពួក​ថែមទៀត​ដែរ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនេះ លោក​កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕

ដោយ ៖ សោ និយមរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114