ព័ត៍មានទាន់​ហេតុការណ៏
Search

បង្ក្រាប​ចិន​ចាប់ជំរិត​ទារប្រាក់​២​នាក់ ​នៅ​ក្រុងព្រះសីហនុ​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ នគរបាល​ក្រុងព្រះសីហនុ សង្កាត់​លេខ​៤ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន នគរបាល​ខេត្ត បាន​ចុះបង្ក្រាប ​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ ដែល​ចាប់ជំរិត​ជន​ជាតិចិន​ដូចគ្នា ក្នុង​សង្កាត់​លេខ​៤ ​ក្រុងព្រះសីហនុ។​

​បន្ទាប់ពី​ឃាត់ខ្លួន ​សមត្ថកិច្ច ​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ។​ ព័ត៌មាន​ពិស្ដារ ​នឹង​ជម្រាប​ជូន​ពេល​ក្រោយ៕

ដោយ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114