ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​ស្រុក​ ចុះ​អនុវត្ត​ដីកា​បង្គាប់​នាំ​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ផ្ដើម​គំនិត​ក្នុង​អំពើ​ជួញដូរ​នូវ​សារធាតុ​ញៀន

​ឧ​ត្ត​រ​មានជ័យ​ ៖ ​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី ​ថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង​ចំនួន​០៥​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក បាន​ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​លេខ​០១៦ ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ ច​ន សុ​ភ័​ក្រ។​

ជន​សង្ស័យ​ ដែល​អាវុធហត្ថ​ស្រុក​អន្លង់វែង​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ឃាត់ខ្លួន​នោះ​ មាន ឈ្មោះ វ៉ន ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់​វែង ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង។

បច្ចុប្បន្ន ​ជន​សង្ស័យ​ខាងលើ ត្រូវ​បាន​អាវុធហត្ថ​ស្រុក​អន្លង់វែង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕​

ដោយ​ ៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114