ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Rafael Nadal ទម្លាក់ Nick Kyrgios ចេញពី​ការប្រកួត Wimbledon

កីឡាករ Rafael Nadal អាច​នឹងមិន​បញ្ចប់​ការ​ឈ្នះ​ជើងឯក Wimbledon ជា​លើក​ទី​៣ ប៉ុន្តែ​លោក​ច្បាស់​ណាស់​ថា សប្បាយចិត្ត​ក្រោយពេល​យកឈ្នះ​កីឡាករ Nick Kyrgios នៅ​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

​កីឡាករ​អេ​ស្ប៉ា​ញ​វ័យ​៣៣​ឆ្នាំ​ម្នាក់នេះ បាន​តាម​ពីក្រោយ​គេ​នៅ​ការប្រកួត​៤​សិត ដើម្បី​សម្រេចបាន​ជ័យជំនះ​ក្នុង​លទ្ធផល​ពិន្ទុ 6-3, 3-6, 7-6 (7/5), 7-6 (7/3) នៅ​ការប្រកួត​មួយ ដែល​គេ​មើលឃើញ​កីឡាករ​អូស្ត្រាលី Kyrgios ទទួលបាន​ការព្រមាន​សម្រាប់​ទង្វើ​មិនមែនជា​អ្នកកីឡា​របស់គាត់ ក្រោយពីរ​ត់ទៅ​តវ៉ា​ជាមួយ​ចៅក្រម​គ្រប់គ្រង​ការប្រកួត​រួចមក​នោះ​។

វា​បានក្លាយ​ជាទី​គាប់ចិត្ត​មួយ​ផងដែរ​សម្រាប់​កីឡាករ Nadal​ពេលដែល​គាត់​បានឈ្នះ​គូប្រកួត​ម្នាក់ ដែល​គាត់​បាន​ចោទប្រកាន់ថា ខ្វះខាត​ការគោរព​កីឡា។

កីឡាករ Nadal ដែល​បានឈ្នះ​ការប្រកួត​លើក​ទី​៥០​របស់គាត់​នៅ Wimbledon បាន​និយាយថា លោក​បានដឹង​អ្វីៗ​ទាំងអស់​។ លោក​បន្តថា លោក​បាន​នៅក្បែរ​គាត់ ហេតុ​ដូច្នេះហើយ លោក​មិន​ចង់​និយាយ​អ្វី​ច្រើន​នោះទេ ប៉ុន្តែ​ច្បាស់​ណាស់​ថា ពេលនេះ លោក​គឺជា​អ្នកឈ្នះ​ការប្រកួត Grand Slam ។

ខណៈនោះ​ដែរ គេ​មើលឃើញ​ជើងឯក​៨​ជំនាន់ Roger Federer មិនបាន​ជួប​បញ្ហា​ដូចជា​គាត់​នោះទេ ពេលដែល​លោក ឡើងទៅ​ជុំ​ទី​៣ ជាមួយនឹង​ជ័យជំនះ​ក្នុង​លទ្ធផល​ពិន្ទុ 6-1, 7-6 (7/3), 6-2 លើ​គូប្រកួត​អង់គ្លេស Jay Clarke ពោលគឺ​រកបាន​ជ័យជំនះ​ស្មើនឹង​កំណត់ត្រា​១៧​លើក​ពី​ការបង្ហាញ​ខ្លួន​៣២​លើក​របស់​វិ​រ​បុរស​វាយ​តឺ​ន្នី​ស​អាមេរិក Jimmy Connors ។

ដោយឡែក នៅ​ការប្រកួត​ផ្នែក​នារី​វិញ កីឡាការិនី​ឡើង​ការពារ​ជើងឯក Angelique Kerber បាន​ផ្តួល​គូប្រកួត​អត់​សំណាង Lauren Davis ក្នុង​លទ្ធផល​ពិន្ទុ​2-6, 6-2, 6-1៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114