ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប PSG ទិញ​ខ្សែបម្រើ Herrera ពី​ក្លិប Man United លើ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ

ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ Ander Herrera បាន​ចូលរួម​លេង​ជាមួយ​ក្លិប​យក្ស​បារាំង Paris Saint-Germain នៅ​ការផ្ទេរ​ដោយ​សេរី ក្រោយ​ចាក​ចេញពី​ក្លិប Man Utd​។ នេះ​បើ​យោងតាម​ការអះអាង​ឲ្យ​ដឹង​ពី​ក្លិប​បារាំង​មួយ​នេះ កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

កីឡាករ​វ័យ​២៩​ឆ្នាំ​ម្នាក់នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ ដែល​នឹងធ្វើ​ឲ្យ​គាត់​បន្ត​នៅ​លេង​ជាមួយ​ក្លិប​រហូតដល់​ខែមិថុនា ឆ្នាំ​២០២៤​។

កីឡាករ Herrera ដែល​លេង​បាន​២​លើក​ជាមួយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បាន​និយាយថា លោក​ពិតជា​ចង់​ចូល​លេង​ជាមួយ​ក្លិប PSG​ខ្លាំងណាស់ ហើយ​និង​ពាក់អាវ​ក្លិប​មួយ​នេះ​។

​លោក​បន្តថា ក្លិប​មាននូវ​រឿងរ៉ាវ​ស្រស់បំព្រង​ច្រើនណាស់ ហើយ​លោក​សប្បាយចិត្ត​ដែល​អាច​សរសេរ​លើ​ទំព័រ​ថ្មី​បាន​។ ចូល​លេង​ជាមួយ​ក្លិប​មួយ​នេះ គឺជា​អារម្មណ៍​មួយ​ដ៏​អស្ចារ្យ​ខ្លាំងណាស់​។ លោក​បញ្ជាក់ថា លោក​សូម​សន្យា​រឿង​៣​ដល់​អ្នក​រាល់គ្នា​គឺ ការងារ អាជីព និង​ម​ហិ​ច្ឆតា​។

សូមបញ្ជាក់ថា កីឡាករ Herrera បាន​ចូល​លេង​ជាមួយ​ក្លិប Man Utd​ កាលពី​ឆ្នាំ​២០១៤ ចេញពី​ក្លិប Athletic Bilbao ហើយ​និង​រកបាន​២០​គ្រាប់​ពី​ការបង្ហាញ​ខ្លួន​១៨៩​ប្រកួត​អំឡុង​រជ្ជកាល​រយៈពេល​៥​ឆ្នាំ​របស់គាត់​នៅក្នុង​ទឹកដី Old Trafford។

គាត់​គឺជា​កីឡាករ​ជើង​ថ្មី​ទី​៣​របស់​ក្លិប PSG​ក្នុង​រដូវ​កាល​បិទ​ការប្រកួត​នេះ ក្រោយ​ការមកដល់​របស់​អ្នកចាំទី​វ័យក្មេង Marcin Bulka ពី​ក្លិប Chelsea និង​ខ្សែបម្រើ Pablo Sarabia ពី​ក្លិប Sevilla៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114