ព័ត៍មានទាន់​ហេតុការណ៏
Search

​ប្រធាន WADA ៖ ការកាត់ទោស​ករណី​ប្រើប្រាស់​គ្រឿងញៀន​របស់​រុស្ស៊ី គឺជា​រឿង​ឈឺចាប់​ខ្លាំងណាស់

អគ្គនាយក​ទីភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​ពិភពលោក​(WADA) លោក Olivier Niggli បាន​និយាយថា ដំណើរការ​ដើម្បី​នាំយក​ករណី​ប្រើប្រាស់​គ្រឿងញៀន​របស់​រុស្ស៊ី ប្រគល់​ឲ្យ​សហព័ន្ធ​កីឡា​អន្តរជាតិ គឺជា​រឿង​ដែល​ឈឺចាប់​ខ្លាំងណាស់ ប៉ុន្តែ​លោក​មាន​ជំនឿ​ចិត្ត​ថា ទណ្ឌកម្ម នឹង​កើតមានឡើង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។

៤៣​ករណី​នៃ​ការប្រើប្រាស់​គ្រៀង​ញៀន​របស់​រុស្ស៊ី ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ទិន្នន័យ​ទទួលបាន​កាលពី​ខែមករា​កន្លងទៅ ពី​មន្ទីរពិសោធន៍​ក្រុង​ម៉ូ​ស្កូ ពោលគឺ​ក្រោយពី​ការសម្រេចចិត្ត​របស់ WADA កាលពី​ឆ្នាំមុន ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​រុស្ស៊ី ដែល​បាន​ជាប់​បំរាម​នោះ​។

លោក Niggli បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ នៅក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​កាល​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ថា នោះ​ហើយ​គឺជា​អ្វីដែល​ជាការ​ខកខាន​ស​ម្រា​ប់​ពួកយើង ដើម្បី​កាត់ទោស​ករណី​មួយ​នេះ ដោយផ្ទាល់ ហើយ​វា​គឺជា​អ្វីដែល​កំពុងតែ​កើតមានឡើង​នៅពេលនេះ​ថា​យើង​មាន​ភស្តុតាង​យើង​មាន​ទិន្នន័យ ហើ​យើង​អាចធ្វើ​ការលើករ​ណី​ទាំងអស់នេះ​។

លោក​បន្តថា យើង​ស្ថិតនៅលើ​ទីតាំង​ខ្លាំង​ជាង​កាលពីមុន ប៉ុន្តែ​ដំណើរ​មួយ​នេះ ពិតជា​ឈឺចាប់​ខ្លាំងណាស់​។

WADA បាន​និយាយ​នៅក្នុង​សប្តាហ៍​នេះ​ថា ពួកគេ​រំពឹងថា នឹង​បើក​ការស៊ើបអង្កេត​លើ​ករណី​ទាំង​២៩៨ នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ ហើយ​គណៈ​គ្រប់គ្រង​និ​មួយៗ នឹង​សម្រេចចិត្ត​តាម​ប្រ​ម៉ាញ់​ករណី​​ទាំងនេះ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114