ព័ត៍មានទាន់​ហេតុការណ៏
Search

​គ្រូបង្វឹក​របស់​ក្រុម​កីឡាការិនី​ជម្រើសជាតិ​ហូ​ឡង់​សង្ឃឹមថា នឹង​អាច​យកឈ្នះ​អាមេរិក​នៅ Women’s World Cup

នេះ​គឺជា​លើក​ទី​២​ហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រឹ​ត្ត​ការណ៍​បាល់ទាត់​នារី Women’s World Cup ដែលមាន​គ្រូបង្វឹក​ស្ត្រី​មកពី​ក្រុម​ទាំង​២ ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈពេលដែល​ក្រុមកីឡា​ការិនី​ជម្រើសជាតិ​ហូ​ឡង់​របស់​លោកស្រី Sarina Wiegman ត្រូវ​ប៉ះ​ជាមួយ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​ដោយ​លោកស្រី Jill Ellis នា​ថ្ងៃអាទិត្យ​ខាងមុខនេះ​។

​មានតែ​៩​ក្រុម​ប៉ុណ្ណោះ ក្នុងចំណោម​២៤​ក្រុម​តំណាង​ឲ្យ​ការប្រកួត​ឆ្នាំនេះ ដឹកនាំ​ដោយ​គ្រូបង្វឹក​ស្រី ប៉ុន្តែ​ការងារ​សម្រេចបាន​ដោយ​លោកស្រី Wiegman និង​លោកស្រី Ellis ធានាបាន​ចំពោះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​គ្មាន​គ្រូបង្វឹក​បុរស ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​២០០៣​។

លោកស្រី Ellis វ័យ​៥២​ឆ្នាំ បាន​ដឹកនាំ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​សហរដ្ឋអាមេរិក សម្រេចបាន​ភាព​ល្បី​រន្ទឺ​របស់​ពួកគេ​កាលពី​រយៈពេល​៤​ឆ្នាំមុន ហើយ​លោកស្រី អាច​នឹង​ឈ្នះ​ជើងឯក Women’s World Cup ផ្ទួនៗ​គ្នា​ផងដែរ​។

ខណៈពេល​នោះដែរ លោកស្រី Wiegman សង្ឃឹម​ដូចគ្នា​ថា ក្រុម​កីឡាការិនី​ជម្រើសជាតិ​ហូ​ឡង់ នឹង​អាច​បន្ថែម​ពាន Women’s World Cup ពីលើ​ជើងឯក European Championship ដែល​ពួកគេ​បានឈ្នះ​កាលពី​ឆ្នាំ​២០១៧៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114