ព័ត៍មានទាន់​ហេតុការណ៏
Search

ចែ រ៉ូ​ហ្សា និង​Miss Grand Cambodia ឌី លីកា ក្តាប់បាន​តំណែង​ជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ថែរក្សា​ និង​ព្យាបាល​សក់​នាំចូល​ពី​បារាំង​

​ភ្នំពេញ ​៖​ នេះ​ជា​លើក​ទី​១​ដែល​កញ្ញា ឌី លីកា Miss Grand Cambodia២០១៨​ និង​ តារា​សម្តែង​ភេទ​ទី​៣​លោក គន់ រៀម​រតនៈ ហៅ ចែ រ៉ូ​ហ្សា ក្តាប់បាន​ឱកាស​រួមគ្នា​ត្រូវបាន​ជ្រើសរើស​ជា​តំណាង​ផ្សព្វផ្សាយ​របស់​​​​​ផលិតផល​ថែ​រក្សា និង​ព្យាបាល​សក់​ល្បីឈ្មោះ​មួយ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។​

តារា​សម្តែង​ភេទ​ទី​៣​មាន​ដើមកំណើត​មកពី​ខេត្តព្រៃវែង​ ឆ្លង​កាត់​ជីវិត​កម្សត់​ជា​កូនកំព្រា​ឪពុកម្តាយ​តាំងពី​កុមារភាព​លោក គន់ រៀម​រតនៈ ហៅ ចែ រ៉ូ​ហ្សា ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​មើលឃើញ​ពី​សមត្ថភាព​និង​ជា​បុគ្គល​ស្ថិតក្នុង​រង្វង់​សិល្បៈ​មួយរូប​ផង​នោះ ​លោក​និង​កញ្ញា ឌី លីកា Miss Grand Cambodia ថ្មីៗ​នេះ​ ត្រូវបាន​ក្រុមហ៊ុន​ផលិតផល​ថែ​រក្សា និង​ព្យាបាល​សក់​ម៉ាក Huapusi ផ្តល់ឱកាស​ឲ្យ​ក្លាយជា​តំណាង​ផ្សព្វផ្សាយ​ផលិតផល​ខ្លួន​រយៈពេល​១​ឆ្នាំ​។​

​តារា​សម្តែង​រូបនេះ​ បាន​បន្តថា ​ការដែល​សម្រេចចិត្ត​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​នេះ​ក៏​ព្រោះតែ​លោក​មើលឃើញថា ​នេះ​គឺជា​ផលិតផល​ថ្មី​ដែល​មាន​គុណភាព​រូបមន្ត និង​ស្តង់ដារ​នាំ​ចូល​ពី​ប្រទេស​បារាំង​ ហើយ​វា​មាន​គុណភាព​ក្នុង​ការជួយ​ថែរក្សា ព្យាបាល​រាល់​បញ្ហា​សក់​គ្រប់​ប្រភេទ ជួយ​ចិញ្ចឹម​សក់​អោយ​មាន​សុខភាព​លូតលាស់​បានល្អ បំបាត់​អង្គែ ការពារ​មិន​ឲ្យ​សក់​ជ្រុះ សក់​សំពោង​ស្ងួត​បែក​ចុង​ជាដើម​។​

​ដោយឡែក​ចំពោះ​តម្លៃ​ខ្លួន​ក្នុង​ការ​ធ្វើជា​តំណាង​ផ្សព្វផ្សាយ​របស់​ផលិតផល​ថែរក្សា​និង​ព្យាបាល​សក់​ដែល​នាំចូល​មកពី​ប្រទេស​បារាំង​នេះដែរ​ពុំ​ត្រូវបាន​សាមីខ្លួន​លោក​គន់ រៀម​រតនៈ​ហៅ​ចែ រ៉ូ​ហ្សា បញ្ជាក់​ឲ្យ​ដឹងថា​ទទួលបាន​ប៉ុន្មាន​នោះទេ​ អំឡុងពេល​១​ឆ្នាំនេះ​។ ​ប៉ុន្តែ​បើតាម​ប្រភព​អ្នក​ដែល​ស្និទ្ធស្នាល​បាន​បង្ហើប​ឲ្យ​ដឹងថា ​អាចមាន​តម្លៃ​ខ្ពស់​មិន​ក្រោម​ខ្ទង់​ម៉ឺន​ដុល្លារ​នោះទេ៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114