ព័ត៍មានទាន់​ហេតុការណ៏
Search

ឆៃ លីដា​ឡែ​ន ផ្ទុះ​ការរិះគន់​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក រឿង​ចាក់​សាំង​នៅ PTT ​ផ្លូវ​ប៉ាស្ទ័រ​មិន​គ្រប់​លីត្រ​

​ភ្នំពេញ ៖ បន្ទាប់ពី​ជួប​នូវ​រឿង​ដ៏​ហួសចិត្ត​មួយ​ភ្លាមៗ​នោះ​ តារា​ចម្រៀង​ស្រី​ អ្នកនាង ឆៃ លីដា​ឡែ​ន មុននេះ​ បាន​បង្ហោះ រិះគន់​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជុំវិញ​រឿងរ៉ាវ​ដែល​ត្រូវបាន​បុគ្គលិក​ នៃ​ស្ថានីយ​ចាក់​សាំង​PTT ​លួច​បំបាត់​ចំនួន​លីត្រ​ បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​អ្នកគាំទ្រ​និង​មហាជន​។​

​តារាចម្រៀង​យ៉េៗ ​កញ្ញា ឆៃ លីដា​ឡែ​ន បាន​រៀប​រាប់ទាំង​ហួសចិត្ត​ត្បិត​ចាក់​សាំង​មិន​គ្រប់​លីត្រ​ថា ថា​មិន​ចង់​និយាយ​ទេ តែ​ពេលខ្លះ​ហួសចិត្ត ក្រុមហ៊ុន​តែមួយ​ទេ គ្រាន់តែ​បុគ្គលិក​និង​កន្លែង​ខុសគ្នា​ហេតុអ្វី​ក៏​ចាំ​ធ្វើ​អញ្ចឹង​ ប្រាក់ខែ​ក៏មាន ​ភាគរយ​ក៏​មាន ចាំបាច់​ស៊ី​លីត្រ​ភ្ញៀវ​ធ្វើ​អ្វី​? ចាក់​កន្លែង​ផ្សេង​ឡើង​ជាង​នឹង ដល់​ចាក់​កន្លែង​នឹង​នៅ​ក្រោម​នឹង​វិញ អត់​យល់​?​។​

​អ្នកចម្រៀង​មកពី​ខេត្តបាត់ដំបង ​អ្នកនាង ឆៃ លីដា​ឡែ​ន បានបញ្ជាក់​បន្ថែម​ថា ថាបើ​សាំង​ទៅ​មួយ​លីត្រ​៣៩០០​រៀល​ទៅ​ មិន​ថា​ទេ នេះ​មួយ​តែ​៣៦០០​រៀល​សោះ ​អត់​ឡើង ហើយ​សាំង​នៅសល់​សោះ ហួសចិត្ត​ចង់ឲ្យថៅកែ ​ឬ​អ្នកមើលការខុសត្រូវ​ជួយ​ពិនិត្យ​កូនចៅ​ផង​ ឈប់​ទៅ​ចា​ក់នៅ​នឹង​ហើយ ផ្លូវ​ប៉ាស្ទ័រ PTT។​

​តាមរយៈ​ការរិះគន់​របស់​អ្នកនាង ឆៃ លីដា​ឡែ​ន នេះដែរ​ ភ្លាមៗ ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ មហាជន ​និង​អ្នកគាំទ្រ​មួយចំនួន​បាន​បញ្ចេញមតិ​ប្រហែល​ថា​ កន្លង​មក​ពួកគេ​ក៏​ធ្លាប់​ជួប​នូវ​បញ្ហា​នេះ​ដូចគ្នា​នឹង​តារា​ចម្រៀង​ កញ្ញា ឆៃ លីដា​ឡែ​ន ផងដែរ​ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ទេ​ថា​ ជា​ករណី​ស្ថានីយ​សាំង​មួយណា​នោះ​ទេ​។ ទាក់ទង​នឹង​ការរិះគន់​របស់​អ្នកនាង ឆៃ លីដា​ឡែ​ន ខាងលើ​នេះដែរ​ កម្ពុ​ជាថ្មី​ នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ​មិនទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន PTT បាន​នៅឡើយ​ទេ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114