ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលីស​ប៉ុស្តិ៍​ដីឥដ្ឋ​ ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ​យក​ចបកាប់​វាយ​ព្រះសង្ឃ

កណ្តាល ​៖ ​នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ បានធ្វើ​ការឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់​ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​យក​ចបកាប់​វាយ​ទៅលើ​ព្រះសង្ឃ​បណ្តាល​ឲ្យ​របួស​ ខ​ណៈ​ប្រើ​ឲ្យ​ទៅ​ទិញ​សាប៊ូ​ហើយ​មិន​ទៅ​ត្រូវ​ព្រះសង្ឃ​ស្តីបន្ទោស​។

កើតហេតុ​ថ្ងៃ​សុក្រ​០៤​កើត​ខែអាសាឍ ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី​០៥ ​ខែកក្កដា​ ឆ្នាំ២០១៩​ វេលា​ម៉ោង​១៧និង៣០​នាទី ​ចំណុច​ភូមិ​ស្តៅ​កន្លែង​៣​ឃុំ​ដីឥដ្ឋ​ ស្រុកកៀនស្វាយ​ខេត្តកណ្តាល។

នគរបាល​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ដ​ជនរងគ្រោះ​ព្រះនាម​ឃី​ន​ខុន​ណា ភេទ​ប្រុស​ អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ​គង់នៅ​ទី​អារាម​វត្ត​ស្តៅ​កន្លែង​ភូមិ​ស្តៅ​កន្លែង​ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល រងរបួស​លើ​ផ្ទៃមុខ​ខាងស្តាំ​ក្រោម​ភ្នែក​ចំនួន​០១​កន្លែង ​ដៃ​ខាងស្តាំ​ចំនួន​០៣​កន្លែង(​ស្រាល​)។​ ជនសង្ស័យ ឈ្មោះ​ផល សំណាង ហៅ​សឹ​ង្ហា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ​ស្រុក​កំណើ​ត​ភូមិ​ដូង ​ឃុំ​បឹងរាំង ​ស្រុកកំរៀង ​ខេត្តបាត់ដំបង​ បច្ចុប្បន្ន​ជា​កូនសិស្ស​លោក​ស្នាក់​នៅក្នុង​ទី​អារាម​វត្ត​ស្តៅ​ក​ន្លែ​ង​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តា​ល (​ឃាត់ខ្លួន​) ។

វត្ថុតាង​ចាប់យក ចបកាប់​ចំនួន​០១​ដង ​ឈើ​ផ្លែ​ដែក​មាន​ប្រវែង​១,២៥​ម៉ែត្រ​។ លោក​ជឿន សា​រំ​នាយប៉ុស្តិ៍​ដីឥដ្ឋ​ថា ​នៅ​មុនពេល​កើតហេតុ​ដូច​ខាងលើ​ជនរងគ្រោះ​ព្រះនាម​ឃី​ន ខុន​ណា បាន​ប្រើ​ជនសង្ស័យ​ជា​កូនសិស្ស​ទៅ​ទិញ​សាប៊ូម្សៅ​ជនសង្ស័យ​មិន​ទៅ​ជនរងគ្រោះ​ព្រះនាម​ឃី​ន ខុន​ណា​បាន​ស្តីបន្ទោស​ទៅលើ​ជនសង្ស័យ​បន្តិច​បន្តួច ​ស្រាប់តែ​ជនសង្ស័យ​ខឹង​បាន​យក​ចបកាប់​វាយ​ទៅលើ​ជនរងគ្រោះ​ព្រះ​នាម​ឃី​ន​ខុន​ណា បណ្តាល​ឲ្យ​រង​របួស​។

ក្រោយមក​ជនរងគ្រោះ​ បានមក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ឃាត់​ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​និង​បញ្ចូនទៅ​អធិការដ្ឋាន​​នគរបាល​ស្រុក​កៀនស្វាយ ​ដើម្បី​បន្ត​ចាត់ការ​បន្ត​នីតិ​វិធី៕
មុនី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114