ព័ត៍មានទាន់​ហេតុការណ៏
Search

ការវះកាត់​ជួយ​ស្តារ​បាន​នូវ​មុខងារ​អវយវៈ​ដៃ​ចំពោះ​អ្នកជំងឺ​មួយចំនួន​ ដែល​លែង​កម្រើក​រួច​

គ្រូពេទ្យ​វះកាត់​នៅក្នុង​ប្រទេស​អូស្ត្រាលី​ បាន​ជួយ​ស្តារឡើងវិញ​នូវ​មុខងារ​របស់​អវយវៈ​ដៃ​ចំពោះ​អ្នកជំងឺ​ដែល​លែង​កម្រើក​ដៃ​រួច ​នាំ​ឲ្យ​ពួកគេ​អាច​ចាប់​កាន់​ស្លាបព្រា​បរិភោគ​អាហារ​បាន​ដោយ​ខ្លួនឯង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​បាន​ថែម​ទៅទៀត នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ។

មាន​មនុស្ស​វ័យក្មេង​ចំនួន​១២​នាក់ ដែល​រងរបួស​ខួរឆ្អឹងខ្នង ត្រូវ​បានទទួល​ការវះកាត់​មួយចំនួន​នៅក្នុង​ការប្រើ​បច្ចេកទេស​នៃ​ការវះកាត់​ដែល​ហៅថា nerve transfer surgery។

ក្រុមគ្រូពេទ្យ​មួយ ​បានទទួល​ជោគជ័យ​នៅ​ក្នុង​ការវះកាត់​ត​ភ្ជាប់​សរសៃប្រសាទ​ពី​តំបន់​ដែល​មាន​អាកា​រៈ​រងរបួស​ខួរឆ្អឹងខ្នង​ទៅកាន់​សរសៃប្រសាទ​ដទៃ​ទៀត​អាស្រ័យ​ទៅតាម​ទីកន្លែង​ដែល​រងគ្រោះ​នោះ សរសៃប្រសាទ​ដែល​មាន​មុខងារ​ដ៏​ចាំបាច់​នោះ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ទៅ​ជួយ​ភ្ញោច​សាច់​ដុំ ដែល​លែង​កម្រើក​រួច​នៅ​តំបន់​ដែល​រងគ្រោះ​នោះ​។ ​រាល់​ការវះកាត់​ដែល​ហៅថា nerve transfer surgery នោះ​ ត្រូវ​ប្រើប្រាស់​ពេលវេលា​ជួសជុល​ស្តារឡើងវិញ​អស់​រយៈពេល​ដល់​ទៅ​២​ម៉ោង​ហើយ​សរុប​ការវះកាត់​ត​ភ្ជាប់​ត្រូវ​ធ្វើ​ឡើង​ដល់​ទៅ​៥៩​ដង៕

អា​.​អេ​ហ្វ​.​ប៉េ​

ស​.​ប​.​ឆ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114