ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​សុខាភិបាល​ប្រទេស​ឡា​ត​វី​យ៉ា ​ស្នើ​ឲ្យ​មាន​ការ​ហាមប្រាម​ស្តីពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​អាកុល​នៅ​លើ​កញ្ចក់​ទូរទស្សន៍​វិទ្យុ​ និង​អ៊ីនធឺណិត

ក្រសួងសុខាភិបាល​នៃ​ប្រទេស​ឡា​ត​វី​យ៉ា ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ បានចាប់ផ្តើម​ធ្វើការ​ផ្តួចផ្តើម​ថ្មី​មួយ​ក្នុងការ​ហាមប្រាម​ការផ្សាយ​ពាណិជ្ជកម្ម​អំពី​ភេសជ្ជៈ​មាន​ជាតិ​អាកុល​នៅលើ​កញ្ចក់​ទូរទស្សន៍​វិទ្យុ​ និង​​អ៊ីនធឺណិត​ ក៏ដូចជា​ការ​ហាម​ប្រាម​ការ​ដាក់​លក់​គ្រឿង​ស្រវឹង​នៅ​ស្ថានីយ​ឧស្ម័ន​។ ​ក្រសួង​បាន​និយាយ​យ៉ាង​ដូច្នេះ​នៅក្នុង​សេចក្តីប្រកាស​មួយ​ដែល​ផ្ញើ​ទៅ​ឲ្យ​សារព័ត៌មាន​។​

ក្រសួងសុខាភិបាល​និយាយថា​ រាល់​សំណើ​ទាំងឡាយ​នោះ​ រួមមាន​ទាំង​ការដាក់ចេញ​នូវ​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការ​ញៀន​ជាតិ​អាកុល ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការកាត់បន្ថយ​ការប្រើប្រាស់​រួមទាំង​ក្តី​អន្តរាយ ​ដែល​អាច​កើតមាន​ដល់​ផ្នែក​សុខាភិបាល​សាធារណៈ​ទៀតផង។

ផែនការ​សកម្មភាព​ដែល​តាម​ការកំណត់ ​នឹង​ត្រូវបាន​ដាក់ចេញ​សម្រាប់​ឆ្នាំ​២០២០ -២០២២​នោះ ក៏បាន​បង្ក​ឲ្យ​មានការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវក្នុង​ការព្យាបាល​និង​ការផ្តល់​នីតិសម្បទា​ដល់​ករណី​ញៀន​ជាតិ​អាកុល​។​

​ការលើកឡើង​យកមក​និយាយ​តាម​ការសិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO ក្រសួងសាមី​បាន​កត់សម្គាល់ថា ​ការ​កំហិត​ទៅលើ​ការផ្សាយពាណិជ្ជកម្ម​ត្រូវបាន​ឃើញថា​ជា​មធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​ទាំងឡាយ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ ជាពិសេស​ក្នុងចំណោម​មនុស្ស​វ័យក្មេង​។​ កាលពីមុន​មក​នោះ​ ក្រសួង​ក៏បាន​ស្នើ​ឲ្យ​មានការ​ហាមប្រាម​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​កញ្ចក់​ទូរទស្សន៍​វិទ្យុ​និង​អ៊ីនធឺណិត​ ​ចំពោះ​ការ​លក់​គ្រឿង​ស្រវឹង​ ដែល​មាន​ជាតិ​អាកុល​នោះ​រួច​មក​ហើយ​ដែរ​៕

ស៊ីន​ហួ​

ស​.​ប​.​ឆ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114