ព័ត៍មានទាន់​ហេតុការណ៏
Search

គង់ ច័ន្ទ​ស្រីមុំ និង​កូនស្រី ​បន្ត​កុងត្រា​តំណាង​ឲ្យ​ផលិតផល​មកពី​ប្រទេស​សិង្ហ​បុរី​

​ភ្នំពេញ ​៖ ​តារា​សម្ដែង​ស្រី ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ និង​ កូនស្រី​សំណព្វចិត្ត​ឈ្មោះ គឹម សី​ហ៏​មរកត ( ម៉ូ​ម៉ូ ) បាន​ប្រកាស​ឲ្យ​ដឹងថា​ នាង​ និង​កូនស្រី​របស់ខ្លួន​ នៅតែ​បន្ត​កុងត្រា​ជា​អ្នកតំណាង​ឲ្យ​ផលិតផល​ម្សៅ​ទឹកដោះ​គោមួយ​ដែលមាន​ស្តង់ដារ​មកពី​ប្រទេស​សិង្ហបុរី​។​ ខណៈ​កន្លងមក ​នាង ​ ក៏​គាំទ្រ​លើ​គុណភាព​របស់​ផលិតផល​នេះ​ផងដែរ​។​

​ចំពោះ​ការសម្រេច​បន្ត​កុងត្រា​ជា​តំណាង​ឲ្យ​ផលិតផល​Brand Ambassador សម្រាប់​ឆ្នាំ​២០១៩-២០២០​ឲ្យ​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​លេ​ត​ពី​តារា​សម្តែង​ស្រី​អ្នកនាង គង់ ចាន់​ស្រីមុំ នេះ​ត្រូវបាន​សាមីខ្លួន​បញ្ជាក់ថា​មូលហេតុ​ដោយសារតែ​នាង​មាន​ទំនុកចិត្ត​លើ​គុណប្រយោជន៍​ចំពោះ​សុខភាព​ទាំង​ម្តាយ​និង​កូនស្រី​ដែល​ខ្លួន​បាន​ឆ្លងកាត់​ការប្រើប្រាស់​ផលិតផល​មួយ​នេះ​ដែល​មាន​ស្តង់ដារ​របស់​ប្រទេស​សិង្ហ​បុរី​ពិតប្រាកដ​។

អ្នកនាង គង់ ច័ន្ទ​ស្រីមុំ បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា ​នេះ​ជា​កិត្តិយស​ ដែល​ខ្ញុំ និង​កូនស្រី ​ត្រូវ​បាន​ក្រុមហ៊ុន​ផលិតផល​ខាងលើ ជ្រើសរើស​ ជា​អ្នកតំណាង​ផលិតផល​។ ​ប៉ុន្តែ​អ្វី​ដែល​កាន់តែ​សំខាន់​ទៀត​នោះ​ក៏​ព្រោះតែ​ផលិតផល​ពិតជា​មានគុណ​ភាពល្អ​អញ្ចឹង​ចឹ​ង​ហើយ​ទើប​ខ្ញុំ​បន្ត​ចុះ​កុងត្រា​ដោយ​មិនចាំបាច់​ពិចារណា​ពី​ហេតុផល​អ្វី​ឡើយ​។

​ដោយឡែក​លោក ទឹម សុវណ្ណារ៉ា នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​នូ​ទ្រី​លេ​ត​បាន​និយាយថា​អ្នកនាង​គង់ ច័ន្ទ​ស្រីមុំ​ពិតជា​ពេញចិត្ត​ជ្រើសរើស​បន្តធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដោយ​ជឿជាក់​ទៅលើ​ផលិតផល​គុណភាព ដែល​នាង​បានទទួល​ស្គាល់​ដោយ​កូនស្រី​នាង​បាន​ប្រើប្រាស់ កន្លងមក​ទទួលបាន​ផល​ជាក់លាក់​ដោយ​មិន​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ម្សៅ​ទឹកដោះគោ ។​ម្យ៉ាងទៀត​ឆ្នាំ​ថ្មី​នេះ​ក្រុមហ៊ុន​មាន​កិច្ចសហការ​ដ៏​ធំធេង​ក្នុងការ​ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​នូ​ទ្រី​លេ​ត​ផងដែរ​។​

​ជាការ​កត់សម្គាល់​តារា​សម្តែង​ស្រី​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ អាច​ទាញ​បាន​ភាព​ល្បីឈ្មោះ​និង​មាន​ឥទ្ធិពល​ខ្លាំង​នៅ​លើ​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ព្រោះតែ​កើតចេញពី​ភាព​ស៊ី​វិ​ល័យ​និង​រូប​សម្ផស្ស​ស្អាត​របស់​នាង។ ​កត្តា​នេះហើយ​ទើបបានជា​ធ្វើ​ឲ្យ ស្រីមុំ នាង​មាន​សន្ទុះ​និង​ប្រជាប្រិយភាព​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នកនាង គង់ ច័ន្ទ​ស្រីមុំ ក៏​ជា​អ្នក​ម្តាយ​ម្នាក់​ដែល ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​កូនស្រី​ចំពោះ​ចំណី អាហារ ឬ​ទឹកដោះគោ​ដែល​កូន​នាង​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​ទៀតផង​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114