ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​លើកលែងទោស​អន្តរជាតិ ជំរុញ​ឲ្យ UN ស៊ើបអង្កេត​អំពី​ការសម្លាប់​ជា​ប្រព័ន្ធ​ក្នុង​សង្គ្រាម​គ្រឿងញៀន​ហ្វីលីពីន

អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​ចោទប្រកាន់​នៅ​ថ្ងៃ​ចន្ទ​ថា ការបង្ក្រាប​គ្រឿងញៀនរ​បស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​ក្លាយជា​យុទ្ធនាការ​នៃ​ការរំលោភបំពាន​ជា​ប្រព័ន្ធ​ហើយ​បាន​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​បើក​ការស៊ើបអង្កេត​មួយ​ចូលទៅក្នុង​ការសម្លាប់​ម​នុស្ស​រាប់ពាន់នាក់​។​

​សង្គ្រាម​គ្រឿងញៀន​គឺជា​គំនិត​ផ្តួចផ្តើម​របស់លោក Duterte និង​ត្រូវបាន​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាជន​ហ្វីលីពីន​ជាច្រើន​ប៉ុន្តែ​ការសម្លាប់​ពេល​រាត្រី​ដោយ​ប៉ូលិស​បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ពី​អន្តរជាតិ​។​

​នៅក្នុង​របាយការណ៍​លើក​ទី​ពីរ​របស់ខ្លួន​ស្តីពី​ការបង្ក្រាប​ចាប់តាំងពី​ឆ្នាំ​២០១៦​មក អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយថា គោលដៅ​ដែល​ភាគច្រើន​លើ​ប្រជាជន​ក្រីក្រ​គឺ​ត្រូវបាន​ដកចេញ​ពី​បញ្ជី​ត្រួតពិនិត្យ​គ្រឿងញៀន​។​

​ក្រុម​ឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​បាន​និយាយថា ឈ្មោះ​ទាំងនោះ​ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​មន្ត្រី​មូលដ្ឋាន​ដែល​កំពុង​ស្ថិតក្រោម​សម្ពាធ​ដ៏​ខ្លាំងក្លា​ពី​ប៉ូលិស​ឲ្យ​ផ្តល់​ចំនួន​ជនសង្ស័យ​។​

​របាយការណ៍​នេះ​បាន​និយាយថា “​អាក្រក់​ជាងនេះទៅទៀត​នោះ​គឺថា បុគ្គល​ដែល​ស្ថិតនៅក្នុង​បញ្ជី​តាមដាន​ហាក់ដូចជា​ត្រូវបាន​ដាក់​ដោយ​គ្មាន​កំណត់ពេល​ហើយ​គ្មាន​មធ្យោបាយ​ណា​ត្រូវបាន​លុបចោល​ទេ​សូម្បីតែ​បន្ទាប់ពី​ពួកគេ​បានទទួល​ការព្យាបាល​ថ្នាំញៀន​ឬ​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន​ក៏ដោយ​”​។​

​អង្គការ​លើកលែងទោស​បាន​និយាយថា វា​មិនអាច​ទៅរួច​ទេ​ក្នុងការ​កំណត់ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ត្រូវបាន​សម្លាប់​ក្នុង​យុទ្ធនាការ​នេះ​។​

​ចំនួន​ផ្លូវការ​របស់​រដ្ឋាភិបាល​គឺថា មាន​ជនសង្ស័យ​ជាង​៥,៣០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស​ប៉ុន្តែ​ក្រុម​ឃ្លាំមើល​នេះ​បាន​និយាយថា ចំនួន​ពិតប្រាកដ​គឺ​លើសពីនេះ​រហូតដល់​ទៅ​៤​ដង​ឯណោះ​។​

​នាយក​មជ្ឈមណ្ឌល​នេះ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​លោក Nicholas Bequelin បាន​ប្រាប់ AFP ថា “​អ្វីដែល​យើង​ជឿជាក់​បំផុត​ក្នុងការ​វាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន​គឺជា​លក្ខណៈ​ជា​ប្រព័ន្ធ​នៃ​ការរំលោភបំពាន​”​។​

​អង្គការ​លើកលែងទោស​បាន​និយាយថា ខ្លួន​បាន​ស៊ើបអង្កេត​អំពី​ការស្លាប់​របស់​មនុស្ស​ចំនួន​២៧​នាក់​កាលពី​ឆ្នាំមុន​ក្នុង​ខេត្ត Bulacan ដែលជា​ខេត្ត​មួយ​នៅ​ជិត​ទីក្រុង​ម៉ានីល​ហើយ​វា​បាន​ក្លាយទៅជា​វាលពិឃាដ​បង្ហូរឈាម​បំផុត​របស់​ប្រទេស​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114