ព័ត៍មានទាន់​ហេតុការណ៏
Search

ពិតជា​អស្ចារ្យ​ណាស់ ​ជាមួយ​ក្បួន​ដង្ហែ​ឈុត​បុរាណ​របស់​ហុងដា​ជួប​កៅ​ នៅ​កំពង់ធំ​ ថ្ងៃ​អបអរ​ប្រាសាទ​សំបូរ​ព្រៃគុក​

​ភ្នំពេញ ​៖ ​ដោយមាន​ការ​សហការ​ចូលរួម​រវាង​គ្រួសារ​តារា​កម្ពុជា ​និង​ក្រុមហ៊ុន​ហុងដា​ជួប​កៅ ​ប្រចាំ​ខេត្ត​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៩ ​បាន​បង្កើត​ព្រឹត្តិការណ៍​ដង្ហែ​ក្បួន​ឈុត​បុរាណ​យ៉ាង​អស្ចារ្យ​ពី​ទី​រួម​ខេត្តកំពង់ធំ​ ឆ្ពោះទៅ​ប្រាសាទសំបូរព្រៃគុក​។

​ពិធី​នេះ​រួមមាន​ក្បួន​ដង្ហែ​ដោយ​ម៉ូតូ រថយន្ត និង​ក្បួន​ដង្ហែ​ដោយ​ថ្មើរ​ជើង​យ៉ាង​កក្រើក មិន​ធ្លាប់​មាននៅ​ទីតាំង​តំបន់​វប្បធម៌​បុរាណ​មួយ​នោះ​។​

​នៅក្នុង​ក្បួន​ដង្ហែ​ឈុត​បុរាណ​ គឺ​អមដោយ​សិស្ស​និស្សិត​ក្រោម​ខ្ទង់​រាប់ពាននាក់​នេះ​ត្រូវបាន​ដង្ហែ​ចេញពី​ទីតាំង​ក្រុម​ហុងដា​ជួប​កៅ​ខេត្ត​កំពង់ធំ​ ដោយ​ក្បួន​រថយន្ត​ឆ្ពោះទៅ​ប្រាសាទ​សំបូរព្រៃគុក នឹង​បន្ត​ដោយ​ថ្មើរ​ជើង​ជា​ក្បួន​វែង​មួយ​ផ្សេងទៀត​បន្ត​ទៅ​កាន់​ប្រាសាទ​សំបូរព្រៃគុក​។ ក្បួន​នេះ ជាការ​ចូលរួម​សហកា​រ​ដោយ​គ្រួសារ​តារា​កម្ពុជា​ទាំងស្រុង ទើប​អាចធ្វើ​ឲ្យ​ក្បួន​ដង្ហែ ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ហុងដា​លើកដំបូង ដែល​ទើប​បញ្ចប់​ថ្មីៗ​មុននេះ ជោគជ័យ​មិន​ធ្លាប់មាន​។​

​បើតាម​ការលើកឡើងរ​ប​ស់ លោក ជួប ចាន់​ដា​រ៉ា​ ប្រធាន​ហុងដា​ជួប​កៅ​ខេត្ត​កំពង់ធំ​បាន​បញ្ជាក់​ថា លោក​ពិតជា​មោទនភាព​យ៉ាង​ខ្លាំង​ដែល​ក្បួន​ដង្ហែ​ឈុត​បុរាណ​ក្រោម​ការរៀបចំ​របស់​ក្រុមហ៊ុន​ហុង​ដា​ជួប​កៅ ក្រោម​ការចូល​រួមសហកា​រ​ពី​គ្រួសារ​តារា​កម្ពុជា ក្លាយជា​ក្បួន​ដង្ហែ​ឈុត​បុរាណ​ទ្រង់ទ្រាយ​ធំ​ជា​ប្រវត្តិសាស្ត្រ នៅ​ប្រាសាទ​សំបូរ​ព្រៃគុក ដើម្បី​អបអរ​ខួប​២​ឆ្នាំ​របស់​ប្រាសាទ​សំបូរព្រៃគុក​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​។

​ចំពោះ​ក្បួន​ដង្ហែ​ដែល​រៀបចំឡើង ត្រូវបាន​នាំមុខ​ដោយ​ឆៃ​យាំ និង​ល្ខោនខោល ដើម្បី​គោលបំណង​អបអរ​គម្រប់​ខួប​២​ឆ្នាំ ​នៃ​ប្រាសាទ​សំបូរ​ព្រៃគុក​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ លើក​ស្ទួយ​ល្ខោនខោល​ខ្មែរ ដែល​បានដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​។ ថែរក្សា​សំលៀកបំពាក់​បំពាក់​ទម្រង់​បុរាណ​ខ្មែរ និង​បណ្តុះ​គំនិត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ចូលរួម​ថែរ​ក្សា និង ចូលរួម​លើកស្ទួយ សម្បត្តិ​វប្បធម៌ ទាំងអស់គ្នា​។

​លោក​ក៏​រំពឹង​ថា ក្បួន​ដង្ហែ​ឈុត​បុរាណ​ដែល​ក្រុមហ៊ុន​ហុងដា​ជួប​កៅ​បាន​សហការ​ធ្វើ​ជាមួយ គ្រួសារ​តារា​កម្ពុជា​នេះ នឹង​ក្លាយជា​ក្បួន​ដង្ហែ​ទ្រង់ទ្រាយ​វប្បធម៌​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​ឲ្យ​ពិភពលោក​កាន់តែ​ស្គា​ល់​ពី​កម្ពុជា​ជាពិសេស ​គឺ​ស្គាល់​ពី​វប្បធម៌​របស់​ខ្មែរ​។ លោក​កោតសរសើរ​ចំពោះ​ការ​សហការ​យ៉ាង​ដុតដៃដុតជើង​របស់​គ្រួសារ​តារា​កម្ពុជា​ទើប​ធ្វើឲ្យ​ក្បួន​ដង្ហែ​របស់​លោក​ក្លាយ​ជា​ក្បួន​ដង្ហែ​ទទួល​បាន​ការចាប់​អារម្មណ៍​ដល់​ម្លឹង​។

​ជាមួយគ្នានេះ ​ក៏មាន​ការលើកសរសើរ​ខ្លាំង​នៅពេល​តារា​សិល្បករ​ទាំង​នោះ​បាន​បង្កើត​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ឈុត​បុរាណ ដែល​កាន់តែ​ជួយ​អោយ​ពិភពលោក​ស្គាល់​ច្បាស់​ពី​ខ្មែរ​។​ ចំណែក​ឯ ​លោក ផាត់ តារា​រដ្ឋ​ ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​ថា ​ហេតុផល​ដែល​លោក​ដឹកនាំ​សិល្បករ​កុះករ​ឲ្យ​គ្រង​ឈុត​បុរាណ គឺ​មាន​ហេតុផល​តែមួយគត់ គឺ​ ដោយសារតែ​ព្រឹត្តិ​ទិវា​វប្បធម៌​បេតិកភណ្ឌ​ជាតិ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ហុងដា​ជា​កម្មវិធី​លើកស្ទួយ និង​ទ្រង់​ទ្រង់​សិល្បៈ​វប្បធម៌​ជាតិ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114