ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រមូល​កីឡាការិនី ៤៧​នាក់ ធ្វើតេស្ត​ចូល​ជម្រើសជាតិ​នារី​កម្ពុជា

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ( ស​.​ប​.​ក ) បានធ្វើការ​ការកោះហៅ​កីឡាការិនី ចំនួន ៤៧​រូប​ដើម្បី​ចូលរួម​ធ្វើតេស្ត​ជ្រើសរើស ចូល​ក្រុម​ជម្រើសជាតិ​នារី​ឈុត​ធំ ត្រៀម​ប្រកួត​ពាន​បាល់ទាត់​នារី​អាស៊ាន នៅ​ខែសីហា ខាងមុខ​។

ប្រភព​ពី​មន្ត្រី​សហព័ន្ធ កីឡាការិនី​ទាំង​៤៧​រូប រួមមាន​មកពី​ក្លឹប និង​មន្ទីរ​អបរំ យុវជន និង​កីឡា​ខេត្ត ចំនួន​១០ រួមមាន​ដូចជា មន្ទីរអបរំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ ៧​នាក់​, សៀមរាប ៨​នាក់​, បាត់ដំបង ១០​នាក់​, កំពង់ចាម ៣​នាក់​, តាកែវ ៥​នាក់​, ភ្នំពេញ​ក្រោ​ន ៥​នាក់​, ឧ​ត្ត​រ​មានជ័យ ១​នាក់​, កំពង់ឆ្នាំង ២​នាក់​, កំពត ១​នាក់ និង​បន្ទាយមានជ័យ ៣​នាក់​។

ប្រភព​ដដែល​បាន​បង្ហើប​ថា ​ការ​ធ្វើ​តេស្ត​នឹង​ចែកចេញជា​ដំណាក់កាល ហើយនឹង​ជម្រុះ​មក​នៅត្រឹមតែ ២៣​នាក់​ប៉ុណ្ណោះ ដើម្បី​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​។

ពានរង្វាន់​បាល់ទាត់​នារី ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Womens Championship 2019 ) ដដែល​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥ ខែសីហា រហូតដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ប្រទេស​ចំនួន ៩​ចូលរួម ស្រប​ពេលដែល​ជម្រើសជាតិ​នារី​កម្ពុជា ស្ថិតនៅ​ពូ​ល B ជាមួយ​មី​យ៉ាន់​ម៉ា​, វៀតណាម និង​ឥណ្ឌូនេស៊ី ខណៈ​ពូ​ល A មាន​ម្ចាស់ផ្ទះ​ថៃ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ទី​ម័​រ​ខាងកើត៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114