ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី រក​បាន​កៅអី​លេង​ចុងក្រោយ​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Cup of Nations

​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​ហ្គា​ណា​៥-៤​នៅ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី Shootout​របស់​ពួកគេ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការប្រកួត​បញ្ចប់ទៅ​ត្រឹម​លទ្ធផល​ស្មើ​១-១ ដើម្បី​ដណ្តើមបាន​កៅអី​លេង​ចុងក្រោយ​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Africa Cup of Nations ។

កីឡាករ Ferjani Sassi ជា​អ្នកធ្វើ​បានសម្រេច​នៅ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ចុងក្រោយ ពេលដែល​ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី បន្ត​ការ​រីកចម្រើន​ដោយ​គ្មាន​ជំនឿ​ចិត្ត​របស់​ពួកគេ​នៅក្នុង​ការប្រកួត​មួយ​នេះ ជា​កន្លែង​ដែល​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ម៉ា​ដា​កា​ស្កា នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នា​ថ្ងៃ​ព្រ​ហ​ស្បតិ៍​ខាងមុខ​។

ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី បាន​ធ្វើ​ការនាំ​មុខមុន ពេលដែល​ខ្សែប្រយុទ្ធ Taha Yassine Khenissi ស៊ុត​បញ្ចូល​ចូល​សំណាញ់​ទី​នៅ​នាទី​១៧ ពី​ម៉ោង​បញ្ចប់​ការប្រកួត​។

ប៉ុន្តែ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង នៅ​ម៉ោង​បញ្ចប់​ការប្រកួត បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហ្គា​ណា តាម​ស្មើ​វិញ​ទាំង​ព្រលឹង​ចុងសក់ និង​ធ្វើ​ឲ្យ​ការប្រកួត បន្ត​ចូល​ដល់​ម៉ោង​បន្ថែម ពេល​ខែ​ខ្សែ​ការពារ Rami Bedoui តែ​តបាល់​បញ្ចូល​ទី​ខ្លួនឯង ដើម្បី Clear​បាល់ទាត់​ពិន័យ Free-kick​ពី​កីឡាករ Jordan Ayew ប៉ុន្តែ​ក្រុម​ទាំង​នៅតែ​មិនអាច​បំបែក​ពងមាន់​គូប្រជែង​របស់ខ្លួន ដូចៗ​គ្នា​។

ក្រុម​ជម្រើសជាតិ​ទុយ​នី​ស៊ី លេង​បិទ​ខ្លាំង​ស្ទើរតែ​ពេញ​មួយ​ប្រកួត ហើយ​បង្កើត​បាន​ឱកាស​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ដែល​ឱកាស​មកដល់ កីឡាករ Khenissi សម្រេច​បាន​ស្នាដៃ​របស់គាត់ ពេល​ដែល​គាត់​រត់​ទទួល​បាល់​បញ្ជូន​ពី​កីឡាករ Wajdi Kechrida រួច​ពេន​មួយ​ជើង បានសម្រេច​នៅ​នាទី​៧៣​។

កីឡាករ​ម្នាក់​នេះ បាន​ញាក់​ដាច់​ខ្សែការពារ​២​រូប ដើម្បី​បំបែក​ភាពទាល់ច្រក​ក្នុងការ​ប្រកួត ជា​កន្លែង​ដែល​ក្រុម​ហ្គា​ណា លេង​ផ្សងសំណាង​ជាង ប៉ុន្តែ​គ្រាប់​បាល់​របស់​ពួកគេ ត្រូវបាន​ច្រានចោល​២​លើក ដោយសារតែ​ស៊ុត​បាល់​នឹង​បង្គោល​ទី​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114