ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប PSG នឹង​ចាត់វិធានការ ក្រោយ​កីឡាករ Neymar មិន​មក​ចូលរួម​ហ្វឹកហាត់​មុន​រដូវ​កាល

កីឡាករ Neymar បាន​ខកខាន​មិន​ចូលរួម​ការហ្វឹកហាត់​មុន​រដូវ​កាល​ជាមួយ​ក្រុម Paris Saint-Germain កាលពី​ថ្ងៃ​ចន្ទ ដោយ​ក្លិប បាន​អះអាងថា ពួកគេ​នឹង​ចាត់វិធានការ​ដ៏​ត្រឹមត្រូវ​មួយ​។

ដោយឡែក នៅឯ​ទីក្រុង Rio​វិញ សារព័ត៌មាន​ប្រេ​ស៊ី​ល បាន​រាយការណ៍​ពីស​ម្តី​ឪពុក​របស់​កីឡាករ Neymar​ថា ក្លិប PSG​បានដឹង​រួចហើយ​ថា ខ្សែប្រយុទ្ធ​ម្នាក់នេះ នឹងត្រូវ​អវត្តមាន​។

លោក Neymar Senior បាន​និយាយ​ថា ហេតុផល​សម្រាប់​ការ​មិន​បង្ហាញខ្លួន​នេះ ត្រូវបាន​គេ​ដឹង​ច្បាស់ ហើយ​មាន​ផែនការ​រយៈពេល​១​ឆ្នាំ​មក​ហើយ ដែល​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់គាត់​នៅក្នុង​គ្រឹះស្ថាន​សប្បុរសធម៌ Neymar Institute ។

លោក​បន្តថា យើង​មិន​អាច​ពន្យារពេល​វា​បាន​នោះ​ទេ ហើយ​កីឡាករ Neymar​នឹង​វិលត្រឡប់​មក​កា​ន់​ក្លិប PSG​វិញ​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ខាងមុខនេះ​។

សូម​បញ្ជាក់​ថា កីឡាករ Neymar​បាន​ចាក​ចេញពី​ក្លិប Barcelona​ដើម្បី​ចូលរួម​ជាមួយ​ក្លិប Paris Saint-Germain ក្នុង​តម្លៃ​ខ្លួន​ជាប់​កំណត់ត្រា​ពិភពលោក​២២២​លាន​អឺរ៉ូ កាលពី​ខែសីហា ឆ្នាំ​២០១៧ ប៉ុន្តែ​គាត់​អាច​នឹង​ផ្ទេរ​វិលត្រឡប់​មកកាន់​ទឹកដី Nou Camp​វិញ​ក្នុង​រដូវក្តៅ​នេះ​។

កាលពី​សប្តាហ៍​មុន អនុប្រធាន​ក្លិប Barcelona​លោក JordiCardoner បាន​និយាយ​ប្រាប់​សន្និសីទកាសែត​ថា អ្វី​ដែល​ត្រឹមត្រូវ នៅពេល​បច្ចុប្បន្ន អ្វីដែល​លោក​បាន​អាន អ្វីដែល​លោក​បានដឹង ដែល​ប្រាកដ​ច្បាស់ គឺថា កីឡាករ Neymar​ចង់​វិលត្រឡប់​មកកាន់​ក្លិប Barcelona​វិញ​។

ខណៈ​ពេល​នោះ​ដែរ កាសែត​អេ​ស្ប៉ា​ញ Diario Sport បាន​រាយការណ៍​ថា កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ ត្រូវបាន​គេ​ព្រមព្រៀងគ្នា​រួច​អស់ហើយ​រវាង​ក្លិប​ទាំង​២៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114