ព័ត៍មានទាន់​ហេតុការណ៏
Search

សាន ផានិត រិះគន់​រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម មិនបាន​មួយ​ចម្អិន​កំពឹស​ផង ​ក៏​ប្រញាប់​លុប​ចោល​វិញ​

​ភ្នំពេញ​ ៖​ តារាចម្រៀង​ជើងចាស់​ល្បីឈ្មោះ​តាមរយៈ​បទ ទូរស័ព្ទ​ប្រាប់​ផង លោក សាន ផានិត កាលពី​ពាក់កណ្ដាល​អធ្រាត្រ ​យប់​ថ្ងៃទី​០៩​កក្កដា បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ និង​ហួស​ចិត្ត​ខ្លាំង ​រហូត​បញ្ចេញ​សារ​ធ្វើការ​រិះគន់​ដោយ​មិន​សំចៃមាត់​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​ជុំវិញ​ករណី​រថយន្ត​ពាក់​ស្លាកលេខ ខេមរភូមិន្ទ​(​ខ​.​ម​) មួយ​ចំនួន​ដែល​បើកបរ​បំពាន​ច្បាប់​។​

​សារ​រិះគន់​របស់​តារាចម្រៀង​ លោក សាន ផានិត បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ចំនួន​២​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​ពី​រថយន្ត​មួយគ្រឿង​ដែលមាន​ពាក់​ស្លាក់​លេខ ខ​.​ម ដោយ​លោក​បាន​លើកឡើងថា​ស្អប់​ហ្មង អា​ឡាន ខ​.​ម បើក​វ៉ា​ស៊ីផ្លេ ​វ៉ា​គេឯង​ហ្មង​។​ អា​ឡាន​ស្លាក​លេខ ខ​.​ម អា​ថោក ហ្អែ​ង​មាន​ស្រី​កុហក​អ្នកផ្ទះ​ទេ​ដឹង !​។​

​តារា​ប្រុស​ដែល​ផ្តើម​មាន​វត្តមាន​លេច​លើ​វិស័យ​ច្រៀង​ជាថ្មី​ឡើងវិញ​ លោក សាន ផានិត បាន​និយាយ​រិះគន់​បន្ត​ថា ​អា​សង្គម​ស្អប់ខ្ពើម​បំផុត​អា ខ​.​ម​ កណ្តាល​អធ្រាត្រ​ ហើយ​ហ្ហែង​ប្រញាប់​ម្ល៉េះ​។​សង្ស័យ​ព្រឹក​ឡើង​អត់លុយ​ឲ្យ​Pass App​ ឲ្យ​ស្រី​ហ្មង​ហែង​អា​ថោក ! 12: 27 Am Sic ! ឡាន​របៀប​Taxi ក៏​អាចដាក់​ស្លាក​លេខ ខ​.​ម បាន Damn !My Country​។​

​ទោះបីជា​យ៉ាងណា​បន្ទាប់ពី​តារាចម្រៀង​ លោក សាន ផានិត បាន​ផ្ទុះ​កំហឹង​ធ្វើការ​រិះគន់​យ៉ាង​កប់ៗ​មាត់​លើ​រថយន្ត​ពាក់​ស្លាក់​លេខ ខេមរភូមិន្ទ​(​ខ​.​ម​)​ មិនទាន់បាន​ប៉ុន្មាន​ផង ​ក៏​ស្រាប់តែ​ តារា​ប្រុស​រូបនេះ ​បានធ្វើការ​ប្រញាប់​លុបចោល​វិញ​នូវ​សារ​របស់​ខ្លួន​រហូត​បង្ក​ឲ្យ​មាន​ចម្ងល់​ពី​សំណាក់​មហាជន​ដោយហេតុ​ថា បើ​បានជា​រិះគន់​ហើយ​ហេតុអ្វី​ លោក សាន ផានិត បែរជា​លុប​សារ​នេះ​ចោល​វិញ ​ដូច្នេះ​?​ជុំវិញ​សំនួរ​ និង​ចម្ងល់​របស់​មហាជន​ពេលនេះ​នៅ​មិនទាន់មាន​ចម្លើយ​បញ្ជាក់​ពី​លោក សាន ផានិត នៅឡើយ​ទេ​ខណៈ​កម្ពុ​ជាថ្មី​នៅ​មិនទាន់​ស្វែងរក​ការសួរនាំ​បាន​ផង​នោះ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114