ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី Rapinoe ក្រុម​ឈ្នះ​ជើងឯក Women’s World Cup នឹង​បដិសេធន៍​មិន​ធ្វើដំណើរ​ទៅកាន់​សេត​វិមាន​

​តារា​ខ្សែប្រយុទ្ធ Megan Rapinoe បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា នាង​មិន​គិត​ថា ក្រុម​ឈ្នះ Women’s World Cup របស់​អាមេរិក នឹង​ទទួលយក​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដើម្បី​បំពេញ​ទស្សនកិច្ច​ទៅកាន់​សេត​វិមាន​នោះទេ​។

កីឡាការិនី Rapinoe បាន​និយាយប្រាប់ CNN​ថា នាង​នឹងមិន​ទៅនោះ​ទេ ហើយ​រាល់​សមាជិក​រួម​ក្រុម​ដែល​នាង​បាន​និយាយ​ជាមួយ ក៏​នឹង​ទៅ​មិន​នោះដែរ​។

នាង​បន្ត​ថា នាង​មិន​គិត​ថា អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុម​ចាប់អារម្មណ៍​លើ​ការ​ឲ្យ​គេ​ខ្ចី​វេទិកា ដែល​យើង​បាន​ប្រឹងប្រែង​បង្កើត​ឡើង ហើយ​និង​អ្វីដែល​បាន​តស៊ូ និង​ផ្លូវ​ដែល​យើង​រស់នៅ​តាម​បែប​ជីវិត​របស់​ពួកយើង​នោះទេ​។

កីឡាការិនី Rapinoe ដែល​ស្ថិតនៅ​ក្នុងចំណោម​កីឡាការិនី​ភេទ​ទី​៣​ច្រើន​នាក់​ទៀត​នៅ​ក្នុង​ក្រុម បាន​មាន​គោលដៅ​ផងដែរ​មកលើ​ពាក្យស្លោក “Make America Great Again”​របស់លោក​ត្រាំ ដោយ​នាង​បាន​និយាយថា លោក​ប្រធានាធិបតី​ម្នាក់នេះ កំពុងតែ​ងាកមើល​ក្រោយ ពី​ពេលដែល​គ្មានអ្វី​អស្ចារ្យ​សម្រាប់​អ្នក​រាល់គ្នា​។

នៅ​ពេល​សួរ​ពីសារ​ដែល​នាង​មាន​ចំពោះ​លោក​ត្រាំ កីឡាការិនី​បាល់ទាត់​ម្នាក់​នេះ បាន​និយាយ​ថា នាង​នឹង​និយាយ​ថា សារ​របស់​អ្នក គឺ​មិន​រួមបញ្ចូល​មនុស្ស។ អ្នក​មិន​រួមបញ្ចូល​នាង​។ អ្នក​មិន​រួមបញ្ចូល​មនុស្ស​ដូចជា​នាង​។ អ្នក​មិន​រួមបញ្ចូល​មនុស្ស​មាន​ពណ៌​សម្បុរ​។

សូម​បញ្ជាក់​ថា ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក បាន​បំបាក់​ក្រុម​កីឡាការិនី​ជម្រើស​ជាតិ​ហូ​ឡង់​២-០ ដោយសារតែ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាការិនី Rapinoe និង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​កីឡាការិនី Rose Lavelle នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Lyon​កាលពី​ថ្ងៃអាទិត្យ​៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114