ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Serena Williams ដឹក​ដៃ Simona Halep ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Wimbledon

​ជើងឯក​៧​សម័យកាល Serena Williams នៅ​ត្រូវការ​ជ័យជំនះ​២​លើក​ទៀត​ប៉ុណ្ណោះ​ពី​ការ​តាម​ស្មើ​កំណត់ត្រា ជើងឯក Grand Slam ២៤​លើក​របស់​អតីត​កីឡាការិនី Margaret Court ប៉ុន្តែ​នាង​មាន​សភាព​ខ្លាច​ញ័រ​ច្រើន​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Wimbledon របស់​នាង​ជាមួយ​កីឡាការិនី Alison Riske កាលពី​ថ្ងៃ​អង្គារ​។

កីឡាការិនី​វ័យ​៣៧​ឆ្នាំ​ម្នាក់នេះ ដែល​រកបាន​ជ័យជំនះ​៩៧​លើក​នៅ Wimbledon ដើម្បី​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​២​លើ​តារាង​កីឡាការិនី​ឈ្នះ​ការប្រកួត​មួយ​នេះ ច្រើនជាងគេ​បំផុត​នោះ ហាក់ដូចជា​រង​សំពាធ​ខ្លាំង​ពី​ជនរួមជាតិ​របស់​នាង​ម្នាក់នេះ មុនពេល​អាច​សម្រេចបាន​ជ័យជំនះ​6-4, 4-6, 6-3 នៅ​ការប្រកួត​មួយ​ចំណាយពេល​ជាង​២​ម៉ោង​។

កីឡាការិនី Williams​នឹង​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Wimbledon លើក​ទី​១២ ជា​កន្លែង​ដែល​នាង​នឹងត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​ជើងចាស់ Barbora Strycova មកពី​ប្រទេស​ឆេ​ក​។

កីឡាការិនី​អាមេរិក​ម្នាក់នេះ​បាន​និយាយថា នាង​មិនអាច​មើលស្រាល​គូប្រកួត​វ័យ​៣៣​ឆ្នាំ​ម្នាក់នេះ​បានទេ ពេលដែល​នាង​បាន​ផ្តួល​គូប្រកួត​ជាប់​ចំណាត់ថ្នាក់​ពិភពលោក​៤​រូប ក្នុង​ដំណើរ​របស់​នាង​ឡើងមក​ដល់​វគ្គ​៤​នាក់​ចុង​ក្រោយនេះ​។

កីឡាការិនី Williams បាន​និយាយ​ពី​កីឡាការិនី Strycova ថា នាង​លេង​ល្អ​ខ្លាំងណាស់​នៅលើ​ទីលាន​វាលស្មៅ​។

នាង​បាន​និយាយថា គូប្រកួត​ម្នាក់នេះ មាន​តិច​និក​លេង​ច្រើន ចេះ​បត់បែន​គ្រប់​កាលៈទេសៈ ហេតុដូច្នេះ​ហើយ​វា​មិនមែនជា​ការងាយស្រួល​នោះទេ ប៉ុន្តែ​វា​គឺជា​រឿង​មួយ​ដែល​នាង​ត្រូវតែ​បង្កើន​សមត្ថភាព​លេងរ​បស់​ខ្លួន​។

កីឡាការិនី​ដែល​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរនោះ គឺ​អតីត​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក Simona Halep មកពី​ប្រទេស​រ៉ូ​ម៉ា​នី ដែល​បាន​បំបាក់​កីឡាការិនី​ចិន Zhang Shuai ក្នុង​លទ្ធផល​ពិន្ទុ​7-6 (7/4), 6-1៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114