ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ ​សម្ដេច​ប្រធាន​ព្រឹទ្ធសភា ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤

ភ្នំពេញ ​៖ នៅព្រឹក​នេះ ​សម្ដេច​វិបុល​សេនា ភ​ក្ត្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤ ដើម្បី​ពិនិត្យ និង​ ឲ្យ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ចំនួន​៥ ទៅតាម​ការ​ស្នើ​ឡើង​រប​ស់​រាជរដ្ឋាភិបាល​។​

សេចក្ដីព្រាងច្បាប់​ចំនួន​៥​នេះ ត្រូវបាន​សម័យប្រជុំ​លើក​ទី​២ រដ្ឋសភា​នីតិកាល​ទី​៦ អនុម័ត​ កាលពី​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​មកនេះ ហើយ​បញ្ជូន​មកសុំ​ការពិនិត្យ និង​ឲ្យ​យោបល់​ពី​ព្រឹទ្ធសភា​នា​ពេល​នេះ មុន​បញ្ជូន​សុំ​ការ​ឡាយព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​ជា​ធរមាន​។​

សេចក្ដីព្រាងច្បាប់​ចំនួន៥​នោះ ​មាន ៖​

ទី​១-​លើ​សេចក្តីព្រាង ច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ក្រុមហ៊ុន អេស​ភី អេ​ច​ភី​(​ខេ​ម​បូ​ឌា​)​ឯ​.​ក​។

២-​សេចក្ដីព្រាងច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ឲ្យ​​ក្រុមហ៊ុន ស្នេ​ថេ​ក វី​ញូ​វេ​ប៊​ល ឯ​.​ក​។

៣-​សេចក្ដីព្រាងច្បាប់​ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី​។

៤-​សេចក្ដីព្រាងច្បាប់​ស្ដីពី ការអនុម័ត​យល់ព្រមឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង​ស្ដីពី វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​។ និង​៥.​សេចក្ដីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ឆ្នាំ​២០១៩-២០២៣៕

ដោយ ៖ សុង​យោ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114