ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​ម្នាក់​

​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក HONDA C125 បុក​ជាមួយ​ម៉ូតូ​ម៉ាក HONDA C125 ដូចគ្នា​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​វត្ត​ជុំ លើផ្លូវ​លេខ​២០១១ ភូមិ​ធ្លក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BX-8583 ធ្វើដំណើរ​លើផ្លូវ​លេខ​២០១១ និង ​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-2996 ធ្វើដំណើរ​ក្នុងទិសដៅ​ក្នុង​ទិស​ច្រាសទិស​គ្នា​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BX-8583 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត បើកបរ​ដោយ​ឈ្មោះ ហួន ហាក់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រ​ទេ​ន ឃុំ​ត្រពាំង​ក ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម (​ស្លាប់​តាមផ្លូវ​ទៅ​មន្ទីរពេទ្យ​) លុះ​មកដល់​កន្លែងកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ មួយគ្រឿង​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-2996 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ (​របួសធ្ងន់​ទៅ​មន្ទីរពេទ្យ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​)​។ ក្នុងករណីនេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​០១​នាក់ របួសធ្ងន់​មនុស្ស​០១​នាក់ ម៉ូតូ​ខូចខាត​ធ្ងន់​០២​គ្រឿង​។ ​ក្នុងករណីនេះ​ផ្នែក​ជំនាញ​កំពុង​បន្ត​នីតិវិធី​៕

ដោយ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114