ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី​ភ្នំពេញ ​ផ្តល់​ម៉ូតូ​៦​គ្រឿង ​ដល់​អង្គភាព​ច្រកចេញចូល​តែមួយ ដើម្បី​បម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​លឿន

ភ្នំពេញ ​៖ លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ពេញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ ​បាន​នាំយក​អំណោយ​របស់ លោក​ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ប្រគល់ជូន​ម៉ូតូ​ចំនួន​៦​គ្រឿង​ឲ្យ​ទៅ​អង្គភាព​ច្រកចេញចូល​តែមួយ ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព។​

មន្ត្រី ​នៃ​អង្គភាព​ច្រកចេញចូល​តែមួយ រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា លោក​អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កក្កដា ​ឆ្នាំ​២០១៩​នេះ​ បានផ្តល់​ម៉ូតូ​ចំនួន​៦គ្រឿង ដល់​អង្គភាព​ច្រកចេញចូល​តែ​មួយ រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ក្នុងការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា​។

មន្ត្រី​ដដែល​បានបញ្ជាក់​ផងដែរ​ថា លោក ឃួ​ង ស្រេង ​កន្លងមកនេះ​ តែងតែ​យកចិត្តទុកដាក់ ដោយ​បាន​ផ្តល់​ជា​សម្ភារៈ​ការិយាល័យ​គ្រប់គ្រាន់ និង​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​អង្គភាព​ច្រកចេញចូល​តែមួយ​មាន​ដំណើរការ​ដោយ​រលូន ដើម្បី​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​លឿន មាន​ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យ​ភាព ខិត​ជិត​ជាមួយ​ប្រជាពលរដ្ឋ​៕

ដោយ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114