ព័ត៍មានទាន់​ហេតុការណ៏
Search

ច​ន ច័ន្ទ​លក្ខិណា ហួសចិត្ត​ខ្លាំង​ ករណី ថៃ ស្រី​នាង ថា​មហាជន​កំពុង​ធ្វើជា​ព្យុះភ្លៀង​បំបែកបំបាក់​ស្នេហា​

ភ្នំពេញ ​៖​ មហាជន​ច្បាស់​ជា​បាន​ស្គាល់​គ្រប់គ្នា​ហើយ ​អ្នកលក់​ផលិតផល​អន​ឡាន​ដ៏​ល្បីឈ្មោះ​ មាន​រូប​សម្រស់​ស្រស់​ឆើតឆាយ​សិច​ស៊ី​មិន​ខ្លាចរអា​ភ្នែក​មហាជន ថៃ ស្រី​នាង ដែល​ល្បី​រន្ទឺ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​ថ្មីៗ​នេះ ​បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ទាំង​ផ្ទៃមុខ​មាន​ស្នាមរបួស​ ដោយ​ត្រូវ​សង្សារ​វាយ​ធ្វើបាប​ប្រមាណ​ជាង​១០០​ដង​។​

​ការប្រកាស​ទម្លាយ​ដោយ​បើកចំហ​របស់ ថៃ ស្រី​នាង កាលនោះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍​ខ្លាំង​ ដោយសារ​ការ​អាណិតអាសូរ​ចំពោះ​នាង ​ហើយក៏​មានការ​ថ្កោល​ទោស​ផងដែរ​ លើ​គូស្នេហ៍​កំណាន់​របស់ ថៃ ស្រី​នាង ឈ្មោះ​ទឹម សាវុធ។ មិនតែប៉ុណ្ណោះ​ ក៏មាន​ការ​យក​ចិត្ត​ទុកដាក់​ជួយ​អន្តរាគមន៍​ពី​សំណាក់​នគរបាល​ខណ្ឌទួលគោក​ ក្នុង​ការចុះ​ទៅធ្វើ​ពាក្យបណ្ដឹង​ឲ្យ ថៃ ស្រី​នាង តាមរយៈ​ការ​ផ្ដិត​មេដៃ​ដល់​បន្ទប់ដេក​តែម្ដង​ ដើម្បី​ស្វែងរក​យុត្តិធម៌ ​បន្ទាប់ពី​រង​អំពើ​ហិង្សា​១៣០​ដង​ ពី ទឹម សាវុធ។​

​យ៉ាងណាមិញ​ រឿង​ដែល​ធ្វើ​ឲ្យ​មហាជន​ និង​សមត្ថកិច្ច​អស់សង្ឃឹម​ខ្លាំង​នោះ ​គឺ​ក្រោយពេល​កើតរឿង​រ៉ាវ​នេះ​ មិនបាន​ប៉ុន្មាន​ផង ​ក៏​ស្រាប់តែ ថៃ ស្រី​នាង បាន​ប្រកាស​ដក​ពាក្យបណ្ដឹង ​និង​ព្រម​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា​វិញ​ជាមួយ​សង្សារ ​លោក ទឹម សាវុធ យ៉ាង​ត្រជាក់​ល្ហឹម​ ប្រៀប​ដូច​ទឹកកក​ក្រោម​០​អង្សា​។​ ម្យ៉ាងទៀត​ នាង​ក៏​ស្រាប់តែ​ប្រើពាក្យ​សម្តី​ហាក់​មិន​សម​ហេតុផល​ ដោយ​លើកឡើងថា ​សូម​ឲ្យ​មហាជន​ឈប់​បញ្ចេញ​ទស្សនៈ​ជា​ចេតនា​ ដើម្បី​បំបែកបំបាក់​ស្នេហា​របស់​នាង​ទៀត​ទៅ​។​

ទាក់ទង​នឹង​ករណី​ដែល ថៃ ស្រី​នាង បាន​ប្រើ​ពាក្យសម្ដី​ស្នើ​ឲ្យ​មហាជន​បញ្ឈប់​ការបញ្ចេញមតិ​ក្នុង​ចេតនា​បំបែកបំបាក់​ស្នេហា​របស់​នាង​នេះដែរ ​ ភ្លាមៗ​នោះ​ គឺមាន​ទស្សនិកជន​ជាច្រើន​យល់ឃើញថា ​ប្រយោគ​ដែល ថៃ ស្រី​នាង បញ្ចេញ​នៅ​លើ​បណ្តាញ​សង្គម​នេះ​ ហាក់​កំពុង​មាន​ចេតនា​ចោទប្រកាន់​និង​ទម្លាក់កំហុស​មកលើ​មហាជន​ទាំងស្រុង​ ព្រោះថា​រឿងនេះ ​នាង​ជា​អ្នក​ទម្លាយ​ដោយ​ខ្លួនឯង ហើយ​ក៏​បញ្ចប់​ទៅវិញ​ដោយ​ខ្លួនឯង​ ពោលគឺ​មិនគួរណា​ប្រើពាក្យ​សម្តី​មក​ចង់យក​មហាជន​ធ្វើជា​ចំណាប់​ខ្មាំង​បែបនេះ​ទេ​។​

​ដោយ​ហួសចិត្ត​ខ្លាំងនឹង​សម្តី​របស់​តារា​លក់​ឡេ​ដ៏​សិច​ស៊ី ថៃ ស្រី​នាង នោះ​ ក៏​ស្រាប់តែ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ចេញ​ទស្សនៈ​តាមរយៈ​ការ​មិន​ពេញចិត្ត​ និង​ពន្លះ​ទៅវិញ​ថា Dj សុំ​បទ កប់យោបល់​។ ​ខ្លួន​គាត់​ជា​អ្នក​បង្ហោះ​ដោយ​ខ្លួនឯង​ ដើម្បីឲ្យ​គេ​ដឹង​រឿង​ផ្ទៃ​ក្នុង និង រឿង​អំពើ​ហិង្សា​របស់​ប្តី​គាត់​មកលើ​គាត់ ដល់ពេល​ត្រូវ​គ្នា​វិញ​ថា​គេ​បំបែកបំបាក់។​

​តារា​ស្រី​ចាស់​វង្សា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែមថា គាត់​និយាយថា ឲ្យ​ឈប់​បំបែកបំបាក់​ស្នេហា​របស់គាត់​ទាំង​២​ទៅ​បងប្អូន​អើយ កុំ​ចេះដឹង​រឿង​គ្រួសារ​គេ តែបើ​គាត់​មិន​ប្រាប់​ខ្ញុំ​ក៏​មិនដឹងថា​ប្តី​គាត់​វាយ​គាត់​១៣០​ដង​ទេ។​ តាមរយៈ​ការលើកឡើង​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះ ​បាន​ធ្វើ​ឡើង​ ខណៈដែល ថៃ ស្រី​នាង បាន​និយាយ​ថា ​ដោយសារតែ​អនុស្សាវរីយ៍ រវាង​នាង​ និង​បុគ្គល ​ទឹម សាវុធ មាន​ច្រើន​ទើប​ធ្វើ​ឲ្យ​នាង​ពិបាក​ក្នុងការ​សម្រេចចិត្ត​…..​។​

​នាង​ថា​ពេលវេលា​អាច​ជួយ​នាង​បាន​សូម​មើល​សម្លៀកបំពាក់​នា​ង​នៅ​ជាមួយ​បុគ្គល ទឹម សាវុធ ហើយ​បើ​នាង​មិនល្អ​ មិនមែន​អាច​រស់នៅ​ជាមួយគ្នា​រយៈពេល​២​ឆ្នាំ​ហើយ​នោះ​ទេ​។ ​នាងៗ ​បើ​ដឹងខ្លួន​គួរ​ឈប់​Comment ធ្វើ​ព្យុះភ្លៀង​ដើម្បី​បំបែកបំបាក់​ស្នេហ៍​របស់​នាង​ជាមួយ​បុគ្គល ទឹម សាវុធ នេះ​ទៅ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114