ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ខ្មែរ​៦​នាក់ ត្រូវ​អាជ្ញាធរ​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ ពី​បទ​ឆ្លងដែន​ខុសច្បាប់ ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​

​ឧត្តរមានជ័យ​ ៖ នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​០៥​នាទី អាជ្ញាធរ​ថៃ ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​០៦​នាក់ តាម​ច្រក​អន្តរ​ជាំ ដែល​ភាគី​ថៃ​ចាប់ខ្លួន​ពីបទ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ជាប់​គុក​ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ មក​ឲ្យ​កម្ពុជា​វិញ ដែលមាន​ឈ្មោះ​ដូចខាងក្រោម ៖

០១.ឈ្មោះ ណន ទីណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ ចាប់ខ្លួន​ថ្ងៃទី​០៦.០១.២០១៣ ចូល​តាម​ច្រក​អូរ​ស្វាយ។

០២.​ឈ្មោះ រ៉ក ខួ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​ត្នោត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចាប់​ខ្លួន ​ថ្ងៃទី​២១.០២.២០១៦ ចូល​តាម​ច្រក​អូរ​ស្វាយ។​

០៣.​ឈ្មោះ ឈូក ខ្មូរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ល្បើក ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត ដូច​គ្នា។​

០៤.​ញៀន គាវ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​មេ​ម៉ៃ ឃុំ​ក្រែក ស្រុក​ក្រែក ខេត្ត​កំពង់ចាម ចាប់​ខ្លួន​ថ្ងៃទី​០៧.០៦.២០១៨ ចូល​តាម​ច្រក​ដើម​ស្ពុង។

០៥.​ឈ្មោះ ជួន ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​ឡូ ឃុំ​តា​ឡូ ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់ ចាប់ខ្លួន​ថ្ងៃទី​២០.០២.២០១៦ ចូល​តាម​ច្រក​អូរ​ស្វាយ។​

០៦.​ឈ្មោះ ចាន់ ឆៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​មានជ័យ ចាប់ខ្លួន​ថ្ងៃទី​២០.០៤.២០១៧ ចូល​តាម​ច្រក​អូរ​ស្វាយ​។​

​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទាំង​៦​នាក់​ ដែល​ថៃ បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​នោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​

​រួច​ក៏​ឲ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​៕​

ដោយ ​៖ ​ចាន់ ធី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114