ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ប្រៀបធៀប​ពី​ភាពខុសគ្នា​រវាង​សិល្បៈ​វប្បធម៌​ខ្មែរ​ និង​ថៃ​ ក្នុង​ន័យ​បំផុស​ស្មារតី​យុវជន​

​ភ្នំពេញ​ ៖ ​តារា​ស្រី​ដែលមាន​ជំនាញ​ផ្នែក​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​អ្នកនាង ខាត់ សុ​ឃីម ដោយសារ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​ហាក់​កាន់​តែមាន​ភាពខុសគ្នារ​វាង​ការចូលរួម​លើកស្ទួយ​លើ​វិស័យ​សិល្បៈ​និង​វប្បធម៌​មាន​លក្ខណៈ​ខុសគ្នា​ពី​សំណាក់​មហាជន​ខ្មែរ ​និង​ថៃ​នោះ ​នាង ​ក៏​ស្រាប់តែ​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​តាមរយៈ​ការប្រៀបធៀប​ និង​បំផុស​ស្មារតី​ ដើម្បី​ឲ្យ​កូន​ខ្មែរ​ត្រូវ​គាំទ្រ​កាន់តែខ្លាំង​នូវ​វប្បធម៌​ជាតិ​ខ្លួន​។​

​អ្នកនាង ខាត់ សុ​ឃីម បានធ្វើការ​ប្រៀបធៀប​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​កថា សៀម​(​ថៃ​)​ពូកែ​ធ្វើ​ឲ្យ​សិល្បៈ​របស់គេ​មាន​ភាពរស់រវើក​ណាស់​ទាំង​បុរាណ និង សម័យ។ ​ចំពោះ​នៅ​ថ្ងៃ​ខាងមុខ​បើ​ខ្មែរ​អត់​ខិតខំ​នៅតែ​បែបនេះហើយ​ចំពោះ​សម្លៀកបំពាក់ Miss Grand Thai រាល់​ឆ្នាំ​ច្នៃ​ឡើង ​គឺ​ស្អាតៗ​ណាស់ តែ​ឧបករណ៍​ខ្លះ ​គឺ​ដូច​ ឬ​ស្រដៀង​របស់​យើង តែ​យើង​មិនអាច​ថា​គេ​ចម្លង​របស់​យើង​ទេ។​

​តារា​ស្រី​ អ្នកនាង ខាត់ សុ​ឃីម បាន​និយាយទៀតថា មូលហេតុ​ដោយសារ​យើង​ដឹង​ស្រាប់​ហើយ​មិន​ថា Khmer ឡាវ Laos​នឹង សៀម Siem​ គឺមាន​របស់របរ​វប្បធម៌​ឧបករណ៍​គឺ​ស្រដៀង​គ្នា​ណាស់ បើ​យើង​មើល​មួយ​ភ្លែត​នោះ។ ហើយ​របស់​មួយចំនួន​យើង​ក៏មានដែរ តែ​យើង​ទុកចោល មិន​យក​ប្រើប្រាស់ មិន​លើក​យកមក​បង្ហាញ ដល់ពេល ប្រទេសជិតខាង​គេ​ធ្វើបាន​គេ​យកមក​បង្ហាញ ម្នាក់ៗ​នាំគ្នា​ជេរ​ថា ហា​ស្ដី ថា​លួច​របស់ខ្លួន មូលហេតុ​គឺ​មកពី​យើង​ខ្លួនឯង។

​តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម បាន​បន្ថែមថា ​តែ​យ៉ាងណាក្ដី​ ក៏មាន​អារម្មណ៍​ថា​ស្ដាយ​ ដែល​គេ​បាន​លើក​យកមក​បង្ហាញថា​ គេ​និយាយថា​ជា​របស់គេ ទាំង​ដែល​យើង​មាន​ដែរ​ តែ​គ្មាន​ឱកាស​ក្នុង​ការ​លើក​យកមក​ប​ង្ហា​ញ បញ្ហា​មួយទៀត​ដោយសារ​ខ្មែរ ខ្មែរ​ខ្វះ​ធនធាន ខ្វះ​សមត្ថភាព ខ្វះ​ការ​ច្នៃប្រឌិត ពេលខ្លះ​មាន​ហើយ​ តែ​អត់​យក​បុគ្គល​នោះ​មក ទុក​គ្នា​ចោល សែនស្ដាយ​សមត្ថភាព​របស់​ពួកគាត់​។​មួយទៀត​ គឺថា​ខ្វះ​អ្នក​ឧត្ដម ​និង ការលើកតម្កើង ពេលខ្លះ​មានតែ​ការរិះគន់ និង​ជាន់​បន្លិច អនិច្ចា​ជាតិ​សាសន៍​ខ្ញុំ​។​ មិនបាន​កាន់ជើង ​ឬ​លើកតម្កើង​សៀម​ទេ​ តែ​សព្វថ្ងៃ​សៀម​ល្អ​មែន។ ជាមួយគ្នានេះ​ នៃ​ការ​បញ្ចេញ​ទស្សនៈ​របស់​អ្នកនាង ខាត់ សុ​ឃីម ខាងលើ​នេះដែរ​ គឺមាន​ទស្សនិកជន​មួយចំនួន​បាន​គាំទ្រ​ចំពោះ​ការបញ្ចេញ​គំនិត​ និង​យល់​ស្របតាម​ការលើកឡើង​របស់​តារា​ស្រី​រូបនេះ​ផងដែរ​៕

ដោយ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114