ព័ត៍មានទាន់​ហេតុការណ៏
Search

តក្កវិទូ​ដ៏​ល្បី​មួយ​រូប​របស់​អង់គ្លេស​ជះ​លុយ​ទិញ​ខុន​ដូរ​តម្លៃ​កប់​ពពក​នៅ​សិង្ហ​បុរី​

តក្កវិទូ​ជនជាតិ​អង់គ្លេស​ដែលមាន​ទ្រព្យសម្បត្តិ​ហូរហៀរ​មួយរូប​គឺ​លោក James Dyson បាន​ចំណាយ​ប្រាក់​ទិញ​ខុន​ដូរ​មួយកន្លែង​ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ជា​ខុន​ដូរ​ដ៏​ធំ​និង​ថ្លៃ​បំផុត​នៅ​សិង្ហ​បុរី តម្លៃ ៥៤​លាន​ដុល្លារ​។ អគារ​ខុន​ដូរ​នេះ​ មាន​៣​ជាន់ ដោយមាន​ផ្នែក​ដំបូល​នៅ​ខាងលើ​អាច​អង្គុយលេង ឬ​ធ្វើ​កម្មវិធី​បាន អាង​ហែល​ទឹក​ផ្ទាល់ខ្លួន និង​អាង​ស្ប៉ា​ទៀតផង​។​

​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​របស់លោក ដែល​ត្រូវបាន​គេ​ស្គាល់​ដោយសារតែ​ឧបករណ៍​បូម​ធូលី​ដោយ​មិន​ប្រើ​ថង់​ពីក្រោយ ម៉ាស៊ីន​ស​ម្ងួ​តដៃ និង​កង្ហារ​នោះបាន​ប្រកាស​ក្នុងឆ្នាំនេះ​ថា ខ្លួន​នឹង​ប្ដូរ​ទីតាំង​ស្នាក់ការ​កណ្ដាល​ជា​សាកល​របស់ខ្លួន​ពី​ចក្រភព​អង់គ្លេស​មក​ប្រទេស​សិង្ហ​បុរី​វិញ​ដើម្បី​បាន​នៅ​ជិត​ទីផ្សារ​តំបន់​អាស៊ី​។​

​ក្រុមហ៊ុន​ក៏មាន​គម្រោង​ផលិត​រថយន្ត​អេឡិចត្រូនិក​នៅ​ទីនោះ​ផងដែរ​ដែលជា​ផ្នែក​មួយ​នៃ​ការរីកចម្រើន​របស់ខ្លួន​នៅ​ប៉ែក​ខាងកើត បន្ទាប់ពី​ការសម្រេចចិត្ត​របស់​ច​ក្រ​ភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០១៦ ឱ្យ​ចាក​ចេញពី​សហភាព​អឺរ៉ុប​រួចមក​។​

​សារព័ត៌មាន​Business Times របស់​សិង្ហ​បុរី​បាន​រាយការណ៍​ថា មហាសេដ្ឋី​រូបនេះ​បាន​ទិញ​ខុន​ដូរ​ប្រភេទ “Super Penthouse” ទំហំ​ជាង​១៣០​លាន​ម៉ែត្រ​ការេ ក្នុងតម្លៃ​ជិត​៧៤​លាន​ដុល្លារ​សាំង​ហ្គា​ពួរ (៥៤​លាន​ដុល្លារ​)​។​

​ផ្ទះ​ដ៏​ប្រណីត​នេះ​ស្ថិតនៅ​តំបន់ Wallich Residence នៅលើ​កំពូល​ជាន់​ទី​៣​នៃ​អគារ​៦៤​ជាន់ ដែល​កម្ពស់ ២៩០​ម៉ែត្រ​និង​ជា​អគារ​ខ្ពស់បំផុត​នៅ​សិង្ហ​បុរី​ដែល​ស្ថិតនៅក្នុង​តំបន់​ពាណិជ្ជកម្ម និង​មាន​ទេសភាព​បែប Panoramic នៅ​ជុំវិញ​តំបន់​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114