ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកចរចា​របស់​ចិន​-​អាមេរិក​បន្ត​ជំនួប​ពិភាក្សា​សង្គ្រាម​ពាណិជ្ជកម្ម​

ក្រុម​អ្នកចរចា​កំពូល​អាមេរិក​និង​ចិន​បានធ្វើ​កិច្ចចរចា​តាម​ទូរ​សព្ទ​កាលពី​ថ្ងៃ​អង្គារ​នេះ ព្រោះតែ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ព្យាយាម​ដោះស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួកគេ ពោលគឺ​ជាង​មួយ​សប្តាហ៍ បន្ទាប់ពី​បានប្រកាស​ផ្អាក​សង្គ្រាម​។​

​កិច្ចចរចា​នេះ​បានធ្វើ​ឡើង​កាលពី​ខែឧសភា​ជុំវិញ​ការចោទប្រកាន់​របស់​អា​មេ​រិ​ក​ដែលថា​ក្រុង​ប៉េកាំង​បាន​បំពាន​លើ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ហើយ​ជម្លោះ​នេះ​បាន​រីក​រាលដាល​កាន់តែ​ធំ​ដោយសារ​ភាគី​ទាំង​ពីរបាន​ប្រើ​យុទ្ធសាស្ត្រ​ដំឡើង​ពន្ធគយ​ដាក់គ្នា​ទៅវិញទៅមក​។​

​ក៏ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​ចិន លោក ស៊ី ជីន​ពីង​បាន​ព្រមព្រៀងគ្នា​បើក​ការចរចា​ឡើងវិញ នៅពេល​អ្នក​ទាំង​ពីរបាន​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​កំពូល G20 ក្នុងប្រទេស​ជប៉ុន​ក្នុង​ខែមិថុនា ២០១៩​នេះ​។​

​រដ្ឋលេខាធិការ​រតនា​គារ​អាមេរិក លោក Steven Mnuchin និង​អ្នកតំណាង​ពាណិជ្ជកម្ម លោក Steven Mnuchin បាន​និយាយ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លោក Liu He និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក Zhong Shan កាលពី​ថ្ងៃ​អង្គារ​នេះ​។​

​ដោយឡែក ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​សេត​វិមាន​លោក Larry Kudlow បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា កិច្ចចរចា​នេះ​មាន​លក្ខណៈ​ល្អប្រសើរ ប៉ុន្តែ​វា​រៀង​លឿន​បន្តិច​ដែល​ត្រូវ​មក​បកស្រាយ​លម្អិត​នៅពេលនេះ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញសារព័ត៌មាន Fox Business លោក Kudlow បាន​រៀបរាប់ថា កិច្ចពិភាក្សា​នេះ​គឺជា​រឿង​ដំបូង​ដែល​ត្រូវធ្វើ និង​បាន​និយាយថា កិច្ចប្រជុំ​នឹងត្រូវ​បានរៀបចំ​ឡើង ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​យ៉ាងណា​នោះទេ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114