ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចុះ​រឹបអូស​ឈើ​បាន​ចំនួន​៨១២​គីឡូ​

រតនគិរី ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​លំផាត់ និង​ សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង​ដោយមាន​ការ​សម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​មួយកន្លែង​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង ​ស្រុក​លំផាត់ ខេត្តរតនគិរី​។

លោក​វរសេនីយ៍ទោ ជា តារា នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដក​ហួត​ជា​ឈើ​ប្រភេទ​ធ្នង់​ចំនួន​៨១២​គីឡូក្រាម ស្មើ​និង​០,៦០១​ម៉ែត្រគូប។

បច្ចុប្បន្ន​វត្ថុ​តាង​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​និង​ប្រគល់​ទៅ​ឲ្យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ព្រៃឈើ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114