ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់​ មាន​ជំងឺ​រ៉ាំរ៉ៃ​អស់សង្ឃឹម​ក្នុង​ជីវី​ត​ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង ​ក្នុង​បន្ទប់ទឹក​

សៀមរាប ៖ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​មាន​ជំងឺ​រ៉ាំរ៉ៃ​អស់សង្ឃឹម​ក្នុង​ជីវិត​ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក។ ហេតុការណ៍​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ជនរងគ្រោះ មានឈ្មោះ ហឿន សា វន ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ ត្រពាំង​សេះ ឃុំ​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ទី​លំ​បច្ចុប្បន្ន​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ចង.ក​នៅ​ក្នុង​បន្ទប់ទឹក ដោយ​យក​អាវ​ពណ៌​ខ្មៅ​មក​ចង​នឹង​ប្រហោង​ឥដ្ឋ​ដែល មាន​កម្ពស់​ប្រហែល ១.៣០​ម៉ែត្រ។ ​សមត្ថកិច្ច​បន្ត​ថា តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ពុំ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។

សមត្ថកិច្ច​បន្ថែម​ថា សាកសព​ស្ត្រី​ដែល​ចងក​សម្លាប់​ខ្លួនឯង​នោះ​ ត្រូវ​គេ​ដឹង​ថា ​មាន​ជំងឺ​ប្រចាំកាយ​។ ផ្អែក​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​និង​គ្រូពេទ្យ​ជំនាញ​ឃើញ​ថា សព​ស្លាប់​ដោយសារ​ចងក​(​ធ្វើ​អត​ឃាត​) ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114