ព័ត៍មានទាន់​ហេតុការណ៏
Search

ជន​សង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​ និង​ ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​ ត្រូវ​ប៉ូលិស​ស្រុក​គីរីវង់​បង្ក្រាប

តាកែវ ៖ ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ស្រុក​គីរីវង់​បង្ក្រាប​បាន​ជាមួយនឹង​វត្ថុតាង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី។

ករណី​ចុះ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែ​កក្ក​ដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​២០​នាទី ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់​ដែល​ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ​បាន​ស្រុក បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​លុះ​មកដល់​ចំណុច​ផ្ទះ​របស់​ឈ្មោះ ម៉េង គឹម​លុយ ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ អែម ប៊ុន​ច័ន្ទ​វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្រង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ ជា​មុខសញ្ញា​ជួញដូរ​និង ប្រើប្រាស់​សារធាតុ​ញៀន​។

ចំណែក​វត្ថុ​តាង ​ដែល​ដកហូត​បាន​មាន ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌​ថ្លា​ស​០៣​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង រួម​ទាំង​សម្ភារៈ​សម្រាប់​ជក់​មួយចំនួន​ទៀតផង​ដែរ។

បច្ចុប្បន្ន​ជនសង្ស័យ​ដែល​បង្ក្រាប​បាន​ ត្រូវ​កម្លាំង​ជំនាញ​ស្រុក​គីរីវង់​ធ្វើការ​សាកសួរ​ និង ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី៕
វីរៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114