ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដោយមាន​របៀបវារៈ​ចំនួន​៥

​ភ្នំពេញ​ ៖​ នៅវេលា​ម៉ោង​៩​ព្រឹក ​ថ្ងៃទី​១២​ ខែកក្កដា ឆ្នាំ​២០១៩ ​នេះ​ គណៈរដ្ឋមន្ត្រី​ នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៥​។​

របៀបវារៈ​ទាំង​៥​នោះ​រួមមាន​ ៖

១.​សេចក្ដីព្រាង​យុទ្ធសាស្ត្រ​ជាតិ​ ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ​ឆ្នាំ​២០១៩-២០២៥​។​

២.​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​កិច្ចការពារ អ្នកប្រើប្រាស់។​

៣.​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។​

៤.​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​បន្ថែម​៤​គម្រោង​អានុ​ភាព​សរុប​១៤០​មេហ្គាវ៉ាត់

ទី​៥.បញ្ហា​ផ្សេងៗ៕

ដោយ ៖ ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114