ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ជៀល សុផល ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ ​និង​ឈ្មោះ​អ៊ឹម ហួត ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ជំរិត​ទារ​លុយ​ពី​ពលរដ្ឋ​ដឹក​ឈើ​តាម​គោយន្ត​កន្ត្រៃ​ចំនួន​៥០​ម៉ឺន​រៀល​ជា​ថ្នូរ​មិន​បង្ក្រាប

ឧត្ដរមានជ័យ ​៖ កាន់តែ​ក្ដៅ​ទៀតហើយ​ រឿង​លោក​ជៀល ​សុផល នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ និង​ឈ្មោះ​អ៊ឹម ហួត​ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជំរិត​ទា​លុយ​៥០​ម៉ឺន​រៀល ​ពី​ពលរដ្ឋ​ដឹក​ឈើ​តាម​គោយន្ត​កន្ត្រៃ​មួយ​គ្រឿង ​ផ្ទុក​ឈើ​ជាង​ពី​ម៉ែត្រគូប ​ជា​ថ្នូរ​មិន​បង្ក្រាប​។​

នៅ​ថ្ងៃទី​នៅ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ​មាន​សេចក្ដីរាយការណ៍​មក​ថា ​លោក​ ជៀល សុផល ​និង​ឈ្មោះ អ៊ឹម ហួត​ ជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ បាន​ធ្វើ​សកម្មភាព​ស្ទាក់​ចាប់​គោយន្ត​កន្ត្រៃ​មួយ​គ្រឿង ​ដែល​មាន​ផ្ទុក​ឈើ​ស្ពង់​ជាង​ពីរ​ម៉ែត្រ​គូប​ នៅ​ចំណុច​ផ្លូវ យុទ្ធសាស្ត្រ​ស្ថិតនៅ​ភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ និង​បាន​ទាមទារ​ឲ្យ​​ម្ចាស់​គោយន្ត​កន្ត្រៃ​ដែល​ដឹក​ឈើ បង់​ប្រាក់​ឲ្យ​បក្សពួក​របស់​ខ្លួន​ចំនួន​៥០​ម៉ឺន​រៀល​ជា​ថ្នូរ​មិន​បង្ក្រាប​ និង​មិន​បញ្ចូល​ទៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​។​

ប្រជាពលរដ្ឋ​នៅក្នុង​ហេតុការណ៍​ខាងលើ​ សម្ដែង​ការ​ហួសចិត្ត​ និង​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ ​លោក​ជៀល សុផល​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ និង​បក្សពួក ​មិន​គួរណា​មក​ជំរិត​ទារ​លុយ​ពី​ពួកគាត់​ច្រើន​ដល់​ម្លឹ​ង​ ថែមទាំង​គំរាមកំហែង​ទៀត​ផង​។​

ជុំវិញ​ករណី​ចោទ​ខាង​លើ​នេះ ​ក្រុមការងារ​យើង​ ក៏បាន​ធ្វើការ​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​ទៅ ​លោក ជៀល​ សុផល ​បាន​ឲ្យ​ដឹង​ថា ​រូបលោក​មិនបាន​ពាក់ព័ន្ធ​ក្នុង​ការ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ឈើ​នោះ​ទេ ​ព្រោះ​លោក​អត់​ដឹង​រឿង​នេះ​ទេ ចំណែក ឈ្មោះ​អ៊ឹម ហួត​ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​វិញ​ បាន​អះអាង​ថា ​ខ្លួន​ មុននឹង​ស្ទាក់​ចាប់​បាន​រាយការណ៍​ទៅ​ លោក​ជៀល សុផល ហើយ ​លោក​ជៀល​សុផល ​តប​មកវិញ​ ថា​បើ​មិន​ព្រម​បង់​ឲ្យ​​នឹង​ដឹក​យក​ទាំង​គោយន្ត​ ព្រមទាំង​ឈើ​នេះ​ទៅ​ទុក​កន្លែង​

តែ​ម្ដង។

លោក​អ៊ឹម ហួត​ បន្ត​ថា​ ចំពោះ​ការ​ពាក់ព័ន្ធ​រឿង​លុយកាក់​ គឺ​មិនទាន់​បាន​ម៉ា​រៀល​ពី​ម្ចាស់​គោយន្ត​នៅ​ឡើយ​៕​

ដោយ ​៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114