ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ឡង់​គ្រីស័​រ​កែច្នៃ​២​គ្រឿង​ ដឹក​ឈើ​ខុសច្បាប់​ ត្រូវ​បាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជា​ឲ្យ​កម្ទេច​ចោល

រតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ​ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ស្ទាក់ចាប់​ទាន់ពេលវេលា ​រថយន្ត​ឡង់​គ្រីស័រ​២​គ្រឿង​ ដឹក​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី នៅត្រង់ចំណុច​ផ្លូវ​វាង​ក្រុមហ៊ុន​៧៤​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ម៉ាក​ឡង់​គ្រីស័​រ​ចំនួន​២​គ្រឿង មួយ​គ្រឿង​ក្បាល​ពណ៌​.​ស មួយ​គ្រឿង​ទៀត​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បាន​ដឹក​ឈើ​ប្រភេទ​លេខ​១​ សុ​ក្រំ ​និង​ពពូលថ្ម​ចំនួន​៣៤​ដុំ មានមុខ​កាត់​ចាប់ពី​២០​ ទៅ​៣០​ ប្រវែង​៣​ ទៅ​៤​ម៉ែត្រ បាន​លួចលាក់​ដឹក​ឈើ​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ ប៉ុន្តែ​ត្រូវបាន​បង្ក្រាប​ពី​សមត្ថកិច្ច​។​

សមត្ថកិច្ច​បាន​បន្តថា ការបង្ក្រាប​លើក​នេះ ​គឺ​ខុសពី​លើក​មុន ដោយ​ប្រគល់​ឈើជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​រក្សាទុក​ ប៉ុន្តែ​រថយន្ត​យកទៅ​កម្ទេច​ចោល​តែម្តង​។​

ខេត្ត​រតនគិរី​ ក៏​មិន​ខុសពី​ខេត្តមណ្ឌលគិរី​នោះដែរ កណ្ដាប់ដៃ​ដែក​របស់លោក​ឧត្ដមសេនីយ៍​ត្រី ថាវ យេន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ដោយមាន​ការសម្របសម្រួល​ពី​ លោក​ លាង អ៊ូ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​រតនគិរី ​បាន​យក​រថយន្ត​ឡង់​គ្រីស័​រ​កែច្នៃ​ដឹក​ឈើ​ខុសច្បាប់​ចំនួន​២​គ្រឿង​ទៅ​កម្ទេច​ចោល​នៅមុខ​ស្នាក់ការ​សន្តិសុខ​កងរាជអាវុធហត្ថ​៧៨២ ស្ថិតនៅ​ភូមិ​សោម​ត្រក ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី នា​ល្ងាច​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កោតសរសើរ​ និង​ការអនុវត្តន៍​ដោយ​ម៉ឺងម៉ាត់​នេះ​ណាស់​៕

ដោយ ៖ វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114