ព័ត៍មានទាន់​ហេតុការណ៏
Search

ទណ្ឌិត​ម្នាក់ ត្រូវ​បាន​អាវុធហត្ថ​ស្រុក​ចុះ​ឃាត់ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​បង្ខំ​ និង​ឃុំខ្លួន​របស់​សាលាដំបូង​ខេត្ត

​ឧ​ត្ត​រ​មានជ័យ ​៖​ នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​០០​នាទី កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង ចំនួន​០៣​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​អាវុធហត្ថ​ស្រុក បាន​ចុះ​ឃាត់ខ្លួន​ទណ្ឌិត​ម្នាក់ ឈ្មោះ ឆែម ញឹ​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ ភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​ដីកា បញ្ជា​ឲ្យ​បង្ខំ និង​ឲ្យ​ឃុំខ្លួន លេខ ០៣២​អយ​/១៩ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​កា​រ៉ា​ស​រថយន្ត​យីហោ​ជាង ទូច ស្ថិតនៅ​ភូមិ អូរ​ជ​ញ្ចៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង។​

នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល​កម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់វែង ចំនួន​០៣​នាក់ ដឹកនាំ​ដោយ អ​ឯ ហើ​ន សំបោ​ណ មេបញ្ជាការ​រង​ បាន​បញ្ជូន​ទណ្ឌិត​ខាងលើ​ទៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕

ដោយ​ ៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114