ព័ត៍មានទាន់​ហេតុការណ៏
Search

ធ្លាប់​ជាប់គុក​ដោយសារ​គ្រឿងញៀន ដល់​ចេញ​មកវិញ លក់​គ្រឿងញៀន​ដដែល

ភ្នំពេញ​ ៖ ​ជនសង្ស័យ​ប្រុស/​ស្រី​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ជើងចាស់ ទើប​ចេញពី​ពន្ធនាគារ មិន​រាង​ចាល មកវិញ​បន្ត​លក់​គ្រឿងញៀន​ដដែល ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ ធ្វើការ ស្រាវ​ជ្រាវ ឈានដល់​បើក​ប្រតិបត្តិការ បង្ក្រាប​ចាប់​ជនសង្ស័យ​២​នាក់ ដកហូត​បាន​ថ្នាំញៀន​៥​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះជួល ភូមិ​ប៉ប្រក​ត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនសង្ស័យ ទី​១.ឈ្មោះ ពេជ្រ ប៊ុន​សេង ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​គ្រឿងញៀន ជាប់​ពន្ធនាគារ​មិនដែល​បាន​យូរ មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ស្រុក​បាទី ខេត្តតាកែវ ដែល​ទើប​ចេញពី​គុក​នៅ​ថ្ងៃទី​២៨ ​ខែ​មិថុនា ឆ្នាំ​២០១៩ កន្លង​មក​ថ្មីៗ​នេះ ពីបទ​លក់​ថ្នាំញៀន។ ទី​២.ឈ្មោះ សុខ ធា​វី ភេទ​ស្រី អាយុ​៥០​ឆ្នាំ នៅផ្ទះ​មើល​កូន​តូច ត្រូវជា​ប្រពន្ធ។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ ដកហូត​បាន​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​ធំ។​

តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ កន្លងមក ​ជន​នេះ​ធ្លាប់​ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿង​ញៀន​រួច​ម្ដង​ហើយ តែ​​​មិនដែល​បាន​យូរ​ឡើយ ទើប​ចេញពី​គុក​នៅ​ចុងខែ​មិថុនា​នេះ​ប៉ុណ្ណោះ ហើយ​មក​ប្រកបមុខរបរ​ចាស់​ដដែល ​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ទៀត ចូល​គុក​ម្ដងទៀត។

ក្រោយពី​ចាប់ខ្លួនបាន ជនសង្ស័យ​ ត្រូវ​សមត្ថកិច្ច​នាំយកទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​សាជាថ្មី​ម្តងទៀត៕

ដោយ ៖ វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114